WebNovels

Chapter 11 - ការចាប់ផ្តើមនៃការដួលរលំ

ពេលវេលាចេះតែកន្លងទៅមកដល់ពេលនេះវាមានរយៈពេលមួយឆ្នាំហើយ ដែលជេកសិនបានទទួលនួងមកនៅជាមួយ។ ក្មេងស្រីនួងពេលនេះអាយុ១៦ឆ្នាំហើយ ចំណែកឯការសិក្សាររបស់នាងក្នុងរយៈពេលកន្លងមក គឺនាងសិក្សានៅសាលាឯកជនទាំងអស់ និងមានទាំងគ្រូក្រៅម៉ោងសម្រាប់បង្រៀនគួរនិងភាសាដល់នាង។ ជេកសិន សម្លឹងមើលទៅកូនស្រីកំពុងធ្វើលំហាត់ពីសាលារៀនជាមួយនិងពិសាល។ ពួកគេទាំងពីរដូចជាបងប្អូននិងគ្នាអញ្ចឹង ជាគ្រូនិងសិស្ស ជាបងនិងប្អូន និងជាអ្នកស្គាល់គ្នា។ ដុកទ័រ វ័ង បែរមកគិតម្នាក់ឯងទៀត។ គេនៅតែនឹកដល់ពាក្យរបស់អាណាតាសៀថា អង្គការតម្រូវឲ្យគេទៅវិញ។ តែពេលនេះអស់រយៈពេលមួយឆ្នាំហើយដែលអូសបន្លាយ គេមិនដឹងថា តើវានឹងមានរឿងអ្វីកើតឡើងបន្តទៀតនោះទេ។ អ្វីដែលគេសប្បាយចិត្តពេលនេះ គឺកូនស្រីរបស់គេមានគ្នាលេងហើយ លែងឯការដូចពីមុនហើយ ដូច្នេះបើទោះបីជាគ្មានគេ ក៏នាងអាចរស់បានដែរ។ ប៉ុន្តែ តើ ពិសាល អាចមានចិត្តប្រណីចំពោះក្មេងតូចម្នាក់នេះបែបនេះរហូតបានទេ? 

នៅថ្ងៃបន្ទាប់ ជេកសិន ក៏ទៅធ្វើការជាធម្មតា។ នៅក្នុងមន្ទីរពេទ្យមានអ្នកជម្ងឺមួយដែលមានអាការៈធ្ងន់ធ្ងរដែលទាមទារឲ្យមានការវះកាត់ជាបន្ទាន់។ ប៉ុន្តែដោយគ្មានសាច់ញាតិអ្នកជម្ងឺមកជាមួយ មិនមានគ្រូពេទ្យណាម្នាក់ហ៊ានសម្រេចចិត្តវះកាត់ដល់អ្នកជម្ងឺនោះឡើយ។ ជេកសិន ដោយសារមិនអាចទ្រាំមើលសភាពបែបនេះបាន ម្យ៉ាងគេជាគ្រូពេទ្យដែលមានកាតព្វកិច្ចត្រូវជួយដល់មនុស្សផងនោះ នោះគេក៏បានសម្រេចចិត្តដោយឯកឯងចំពោះការវះកាត់នោះ។ ជាសំណាងល្អ ការវះកាត់នោះទទួលបានជោគជ័យ ប៉ុន្តែអ្នកជម្ងឺនៅមានសុភាពយ៉ាងទន់ខ្សោយ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកជម្ងឺក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយស្លាប់បាត់ទៅ។ រឿងនេះ បើមើលតាមការពិតជាក់ស្តែង គឺគ្រូពេទ្យបានជួយអ្នកជម្ងឺនោះដោយការវះកាត់បានជោគជ័យរួចមកហើយ ប៉ុន្តែគេក៏បានស្លាប់ដោយសារកត្តាខាងក្រោយផ្សេងទៀត។ ស្រាប់តែ មានមនុស្សចេញមុខមកប្តឹងមន្ទីរពេទ្យដោយអះអាងថាគេជាសាច់ញាតិរបស់អ្នកជម្ងឺ ដែលធ្វើឲ្យរឿងនេះក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុកនៅក្នុងសង្គម។ ក្រុមអ្នកស្អប់ជាច្រើន បាននាំគ្នារិះគន់លើគ្រូពេទ្យនៅមន្ទីរពេទ្យនោះ ជាពិសេសគឺវេជ្ជបណ្ឌិត វ័ង ជេកសិន ។ ខាងមន្ទីរពេទ្យក៏បង្ខំចិត្តសម្រេចឲ្យវេជ្ជបណ្ឌិត ជេកសិន ព្យួរឈ្មោះពីមន្ទីរពេទ្យមួយរយៈធំ។ ប៉ុន្តែ រឿងមិនចប់ប៉ុននេះឯណា! សាច់ញាតិរបស់អ្នកជម្ងឺនៅតែបន្តប្តឹងផ្តល់រហូតដល់ទីបញ្ចប់ គេបានឲ្យមេធាវីរបស់គេស៊ើបសំណុំរឿងក្តីនេះដែលទាក់ទងនិងប្រវត្តិជាគ្រូពេទ្យរបស់ជេកសិន។ ពេលនេះ ជេកសិន ត្រូវបាត់បង់ការងារ ហើយថែមទាំងត្រូវជាប់ក្តីក្តាំងថែមទៀត។ ទោះបីជាយ៉ាងណា ក្នុងសញ្ជាតិញាណជាប៉ាល្អរបស់គេ គេមិនចង់ឲ្យកូនស្រីជាទីស្រលាញ់របស់គេដឹងពីរឿងនេះឡើយ។ ជេកសិន បញ្ជាឲ្យអ្នកបម្រើត្រូវធ្វើយ៉ាងណាលាក់រឿងនេះឲ្យជិតពី នួង ទាំងកាសែត និង បណ្តាញទូរគមនាគមផ្សេងៗ។

នាពេលល្ងាចឡើង ពិសាល នៅតែមកបង្រៀន​នួងដដែល។ ក្រោយពីពេលបង្រៀនហើយ គេក៏ឆ្លៀតទៅនិយាយជាមួយ ជេកសិន អំពីបញ្ហាពាក្យបណ្តឹងនោះ។ ពិសាល៖ " លោកគ្រូ! ពេលនេះដំណឹងលេចឮអំពីពាក្យចរចាមរាមរបស់លោកគ្រូ កាន់តែពិបាកទៅៗហើយ។ តើលោកគ្រូនឹងធ្វើយ៉ាងម៉េចទៅ?"។ ជេកសិន ដែលអង្គុយទល់មុខនិងពិសាលនោះ ដកដង្ហើមធំ ហើយលើកទឹកយកមកផឹកបន្តិច ទើបនិយាយ៖ " តើគេសរសេរអ្វីខ្លះពីខ្ញុំទៅ?"។ ពិសាល មិនអាចនិយាយបាន គេក៏ហុចទូរស័ព្ទរបស់គេទៅឲ្យជេកសិនអានសារព័តមាននោះដោយខ្លួនឯង។ ក្នុងនោះត្រូវបានដាក់ចំណងជើងថា «វេជ្ជបណ្ឌិតជេកសិន គ្រូពេទ្យគ្មានសីសធម៌ជាគ្រូពេទ្យ មិនត្រឹមតែគ្មានទំនួលខុសត្រូវលើការងារ ថែមទាំងឆ្លៀតចិញ្ចឹមឃ្មុំទុកស៊ីខ្លួនឯងទៀត...» គ្រាន់តែអានចប់ចំណងជើងភ្លាម ជេកសិន ខឹងយ៉ាងខ្លាំង។ ដោយអត្ថបទនោះ សរសេរឡើងដោយមានន័យថា គេចិញ្ចឹមនួងមក គឺមិនមែនទុកជាកូននោះទេ តែបែរជាទុកស៊ីខ្លួនឯងទៅវិញ។ រឿងអសីលធម៌បែបនេះ តើនរណាអាចទ្រាំស្តាប់បានទៅ? ពិសាល សម្លឹងមើលទៅទឹកមុខរបស់គ្រូគេ ដែលកំពុងក្តាប់ទូរស័ព្ទជាប់ដៃយ៉ាងណែន​ ទឹកមុខពេញដោយកំហឹង។ ជេកសិនសម្រួលដង្ហើមបន្តិច ហើយស្រដី៖ " ពួកគេធ្វើបែបនេះជ្រុលពេកហើយ! ​បំផ្លាញកេរ្តិ៍ឈ្មោះ បិទផ្លូវរកស៊ី ផ្សាយព័តមានអាក្រក់ ... នេះគឺបង្ខំឆ្កែឲ្យទាល់ច្រកច្បាស់ណាស់។» បុរសហុចទូរស័ព្ទទៅឲ្យពិសាលវិញ។ ពិសាល ឃើញសភាពគ្រូរបស់ខ្លួនធ្លាក់ខ្លួនក្លាយជាបែបនេះ ពិតជាគួរឲ្យអាណោចអធ័មណាស់។ គ្រូពេទ្យជេកសិន ដែលធ្លាប់តែមានស្នាដៃ មនុស្សគ្រប់គ្នាគោរពសរសើ បែរជាពេលនេះធ្លាក់ខ្លួនគ្មានការងារធ្វើ ហើយត្រូវសង្គមស្អប់ខ្ពើមដៀលជេរថែមទៀត។ ពេលដែលធ្វើអំពើល្អរាប់រយដង បែរជាគ្មាននរណាឃើញ តែដល់ពេលធ្វើខុសម្តង បែរជាត្រូវគេជីកកកាយរឿងអាស្រូវទាំងឡាយដើម្បីយកទោសពីគេ។

នៅសង្គមខាងក្រៅឯណេះវិញ ព័តមានប្តឹងរវាង វេជ្ជបណ្ឌិត ជេកសិន និងគ្រួសារជនរងគ្រោះ កំពុងផ្ទុះកក្រើកយ៉ាងរន្ទឺ។ ពិសិដ្ឋ លោកប្រុសធំផ្ទះ សែម សុគន្ធ ដែលកំពុងតែសម្រាកលំហែបន្ទាប់ពីមកពីធ្វើការវិញនោះ ក៏បានមើលឃើញព័តមានដែលផ្សាយក្នុងទូរទស្សន៍នោះដូចគ្នា ដែលពាក្យនេះត្រូវបាននិយាយពីពួកអ្នករិះគន់ «...គ្រូពេទ្យជេកសិន ជាមនុស្សខ្ចាត់ព្រាត់ពីណាមកក៏មិនដឹង មករស់នៅនិងតាំងខ្លួនជាវេជ្ជបណ្ឌិតនៅស្រុកខ្មែរ។ បើគេជាគ្រូពេទ្យល្អមែន គេរស់នៅនិងធ្វើការនៅស្រុកចិនហើយ! មិនមែនមកទីនេះទេ! មិនតែប៉ុណ្ណោះ គេក៏បានយកក្មេងស្រីជនជាតិខ្មែរម្នាក់យកទៅចិញ្ចឹមថែមទៀតផង តើនរណាជឿបានទៅថាគេមិនគិតអ្វីលើក្មេងស្រីម្នាក់នោះ? ខ្ញុំគិតថា ក្មេងស្រីម្នាក់នោះ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ហើយ!» រូបភាពបានបញ្ចាំងទៅកាន់រូបក្មេងស្រីដែលជាកូនស្រីចិញ្ចឹមរបស់ វេជ្ជបណ្ឌិតជេកសិន។ ហើយពិធីករក៏ចូលមកបកស្រាយវិញ «រឿងក្តីប្តឹងផ្តល់របស់វេជ្ជបណ្ឌិតជនជាតិចិន វ័ង ជេកសិន កំពុងមានការផ្ទុះឡើងយ៉ាងខ្លាំង។ អ្នកទាំងអស់គ្នាកំពុងរង់ចាំមើលថា តើតុលាការនឹងសម្រេចយ៉ាងណាចំពោះរឿងក្តីមួយនេះ...»។ ពិសិដ្ឋ ដែលកំពុងមើលព័តមានមានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញរូបក្មេងស្រីម្នាក់នោះនៅក្នុងសារព័តមាន។ ចំណែកឯវេជ្ជបណ្ឌិតនោះវិញ គេប្រហែលមុខតែក៏មិនចំណាំថាជានរណាដែរ។ រឿងដែលសំខាន់ គឺគេមិនទាំងដឹងថា ក្មេងស្រីនោះត្រូវាបានគេទទួលយកទៅចិញ្ចឹមដោយនរណាដែរ។ ខានជួបគ្នាមួយឆ្នាំទៅហើយ មិនដឹងថាខ្សែជីវិតរបស់នាងទៅជាយ៉ាងណានោះទេ។ ស្របពេលនោះ ពិសាលក៏ចូលមកដល់ល្មម។ ពិសិដ្ឋ ក៏សួរទៅកាន់ប្អូនភ្លាមៗពីព័តមាននោះ ៖ " ពិសាល! ឯងនៅចាំក្មេងស្រីម្នាក់ដែលចាប់ជំរិតដាលីសកាលពីលើកមុនទេ?"។ បុរសជាប្អូនភ្នែកឡេងឡង់ឆ្លើយតបទៅបង៖ " ហេតុអីក៏នៅសុខៗបងចង់ដឹងពីដំណឹងគេអញ្ចឹង?"។ ពិសិដ្ឋ ៖ " គ្មានអីទេ បងគ្រាន់តែចម្លែកចិត្ត! ហេតុអីបានជានាងនៅក្នុងព័តមានដែរអញ្ចឹង!"។ ពិសាល ដាក់បង្គុយចុះហើយនិយាយ៖ " កាលពីឆ្នាំមុន នាងត្រូវបានទទួលយកទៅចិញ្ចឹមដោយលោកគ្រូរបស់ខ្ញុំ...!"។ ពិសិដ្ឋ គ្រាន់តែឮបែបនោះក៏ឈ្លក់ទឹកដែលកំពុងតែលើកក្រេបនោះ។ នរៈជូតមាត់ ហើយក៏បែរទៅនិយាយជាមួយប្អូនវិញ៖ " គ្រូរបស់ឯង? តើជាគ្រូពេទ្យដែលស្តីឲ្យបងម្នាក់នោះមែនទេ?"។ ពិសាល៖ " បាទ គាត់គឺជាគ្រូរបស់ខ្ញុំ"។ ពិសិដ្ឋ បែរមកគិតម្នាក់ឯងវិញ ៖«ហេតុអីក៏ជាគាត់? អូ! ពិតមែនហើយ គាត់ជាម្នាក់ដែលខឹងនិងខ្ញុំជាងគេ នៅពេលដែលនាងតូចនោះសន្លប់»។ បុរសជាបងក៏បែរមកទម្រេតខ្នងលើសាឡុងវិញ ហើយនិយាយដោយល្វើយទៅកាន់ប្អូន៖ " មិនអីទេ បងគ្រាន់តែសួរនាំលេងប៉ុណ្ណោះ!"។ ពិសាល មើលទៅបងប្រុសទាំងឆ្ងល់ បើគ្រាន់តែសួរនាំលេង ហេតុអីចាំបាច់ធ្វើមុខដូចជាច្បាស់លាស់ម្ល៉េះ? ហេតុអីចាំបាច់ភ្ញាក់ផ្អើលម្ល៉េះ? តែទោះជាយ៉ាងណា គេក៏មិនសូវចង់អង្គុយនៅយូរប៉ុន្មានដែរ។ បុរសក៏លាបង ហើយដើរទៅជាន់ខាងលើបន្ទប់របស់គេទៅ។ នៅក្នុងបន្ទប់ពិសាល គេមានទា្វរទៅបន្ទប់មួយទៀត ដែលមានតែគេប៉ុណ្ណោះដែលអាចចូលទៅបាន។ បុរសដាក់កាតាបចុះ ហើយក៏បើកទ្វារចូលទៅក្នុងបន្ទប់នោះ។ នៅក្នុងនោះ គឺសុទ្ធជាអ្វីដែលគេចូលចិត្តលេងទាំងអស់។ អាចនិយាយថា វាជាបន្ទប់hobbyរបស់គេ។ បុរសដើរទៅកាន់រូបគំនូរមួយផ្ទាំងដែលមានក្រណាត់សបិទជិត។ នរៈទាញក្រណាត់នោះចេញមួយវិប។ ផ្ទៃគំនូរបង្ហាញពីវង់ភ័ក្ត្រក្មេងស្រីម្នាក់ ដែលមើលទៅមានអាយុត្រឹម៧ទៅ៨ឆ្នាំ។ នៅចុងនៃជ្រុងគំនូរមានសរសេរឈ្មោះម្ចាស់រូប «នួង» ។ ការពិតទៅ នោះគឺជារូបរបស់នួងកាលពីនៅតូច ដែលពួកគេធ្លាប់បានជួបគ្នាពីមុនមកហើយ។ នៅក្នុងការធ្វើទស្សនៈកិច្ចសិក្សារមួយដែលមណ្ឌលរៀបចំឡើង នាងតូចនួងបានជួបពិសាលដែលកំពុងតែគូររូបលេងម្នាក់ឯង។ នាងតូចបានសុំឲ្យបងប្រុសអាយុប្រហែល១៤-១៥ឆ្នាំនោះគូររូបឲ្យនាងមួយសន្លឹក។ កុមារីនួង អង្គុយរាប់ម៉ោងឲ្យគេគូរ ប៉ុន្តែដោយសារដល់ពេលដែលគេត្រូវទៅហើយ អ្នកគ្រូនាយិការក៏ហៅរកនួងឲ្យត្រលប់ទៅវិញ។ ពិសាល គូររូបហើយតែមិនដឹងថារកម្ចាស់នៅឯណានោះទេ ដឹងត្រឹមតែឈ្មោះម្ចាស់រូប «នួង» ប៉ុណ្ណោះ។ ពេលនេះមាននិស្ស័យ ពួកគេបានមកជួបគ្នាម្តងទៀត ប៉ុន្តែពិសាលមិនហ៊ានប្រាប់នាងនោះទេ។ គេមានអារម្មណ៍ខ្មាស់អៀន បើសិនជានាងដឹងថា​​គេជាក្មេងប្រុសវិចិត្រករម្នាក់នោះ។ រូបរបស់នួងត្រូវបានទុករហូតដល់សព្វថ្ងៃ គេនៅតែរក្សាវាបានល្អ រង់ចាំថ្ងៃដែលត្រូវឲ្យទៅម្ចាស់រូបវិញ។ គ្រប់ពេលដែលគេមើលទៅរូបនោះ ធ្វើឲ្យគេមានអារម្មណ៍ល្អ និងឆ្ងល់ថា តើក្មេងស្រីម្នាក់នោះធំប៉ុណ្ណាហើយ? នាងនៅចាំគេទៀតទេ?

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters