WebNovels

Chapter 14 - មើលថែគេជំនួសខ្ញុំផង / កូនបិសាច

បញ្ហារបស់ជេកសិនកាន់តែធំទៅៗ រហូតមានមន្ត្រីថ្នាក់ខ្ពស់មួយចំនួនចេញមុខរិះគន់គេ។ ចំណែកឯមនុស្សមួយចំនួនច្រើន ទាមទារមិនឲ្យជេកសិនធ្វើការនិងរស់នៅប្រទេសខ្មែរទៀតទេ។ មន្ត្រីនៃក្រសួងអន្តោប្រវេសន៍ក៏ត្រូវបានគេស្តីបន្ទោសពីការអនុញ្ញាតិឲ្យជនបរទេសស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសដោយគ្មានច្បាប់ទម្លាប់។ រហូតដល់ថ្នាក់មានអ្នកនយោបាយមួយចំនួនបានលើកយករឿងរបស់ វេជ្ជបណ្ឌិតជនជាតិចិន វ័ង ជេកសិន ឡើងមករិះគន់ដើម្បីយកសម្លេងឆ្នោតថែមទៀតផង។ ថ្ងៃដែលត្រូវឡើងតុលាក៏បានមកដល់ តុលាការបានកោះហៅ វ័ង ជេកសិន ហើយបានសម្រេចឲ្យលោកនារទេសខ្លួនទៅកាន់ប្រទេសកំណើតរបស់លោកវិញ ដោយមិនអនុញ្ញាតិឲ្យចូលមកក្នុងដែលដីកម្ពុជាទៀតឡើយ។ ហើយដីការនេះនឹងត្រូវអនុម័តក្នុងរយៈពេលមួយខែក្រោយ។ ជេកសិន មានពេលត្រឹមតែមួយខែប៉ុណ្ណោះដើម្បីរៀបចំខ្លួន ទៅកាន់ប្រទេសចិនវិញ។ អ្វីដែលគួរឲ្យអស្ចារ្យនោះ គឺនួងនៅតែមិនដឹងថាមានរឿងអីកើតឡើងនោះទេ។ វាអាចជាកំហុសមួយដែល ជេកសិន ចិញ្ចឹមកូន ដោយមិនឲ្យនាងឮព័តមានពីខាងក្រៅ ប៉ុន្តែ គេមានហេតុផលរបស់គេ។ ព្រោះគេមិនអាចមើលនាងតូចនួងត្រូវខូចចិត្តដោយសារត្រូវបោះបង់ចោលម្តងទៀតនោះទេ។ ឆាកជីវិតរបស់នាងដូចជាសម្រាមអញ្ចឹង នៅជាទារកក៏ត្រូវគេបោះចោល ក្លាយជាក្មេងកំព្រាក៏ត្រូវគេបោះចោល ហើយពេលនេះមានឪពុកចិញ្ចឹមម្នាក់ តើឲ្យនាងត្រូវគេបោះចោលទៀតមែនទេ? ជេកសិន ពិបាកចិត្តរាល់ថ្ងៃព្រោះតែរឿងនេះ។

ជេកសិន គេមិនមាននរណាឡើយដែលគេស្គាល់ អាចមើលថែកូនស្រីចិញ្ចឹមរបស់គេជំនួសគេបាន ហើយតុលាការផ្ទាល់ក៏មិនអនុញ្ញាតិឲ្យគេយកនាងទៅប្រទេសចិនជាមួយថែមទៀត។ បុរសក៏បាននឹកឃើញមនុស្សម្នាក់ ដែលគេប្រហែលជាអាចជួយដល់កូនស្រីរបស់គេបាន រហូតដល់នាងធំពេញវ័យ អាចរស់នៅដោយខ្លួន​​​​​​​​​ឯងបាន។ ជេកសិន បានសំណេះសំណាលជាមួយពិសាល នាវេលាល្ងាចមួយ ដើម្បីសូមឲ្យគេជួយ។

នៅក្នុងបន្ទប់តែពីរនាក់ ជេកសិន ត្រូវច្បាស់ថា នឹងមិនមាននរណាឮពីអ្វីដែលពួកគេនិយាយគ្នាឡើយ។ បុរស ហៅពិសាលមកក្នុងបន្ទប់គេងរបស់គេ ដែលមានសាឡុងអង្គុយលេងនៅក្នុងនោះដែរ។ ជេកសិន សម្លឹងទៅពិសាល គេធ្លាប់បានពឹងឲ្យពិសាលជួយច្រើនដងហើយ គេក៏ព្រមជួយរហូត។ តែលើកនេះ វាមិនមែនជារឿងតូចនោះទេ គឺត្រូវពឹងឲ្យគេជួយមើលកូនឲ្យជាច្រើនឆ្នាំឯណោះ តើគេនឹងព្រមជួយដែរឬទេ?

ជេកសិន៖ " គ្រូនឹងត្រូវនារទេសទៅប្រទេសចិនវិញហើយ ពិសាល "

ពិសាល៖ " បាទ ខ្ញុំដឹងរឿងនេះហើយ!"

ជេកសិន៖ " ប៉ុន្តែ នួងមិនត្រូវបានអនុញ្ញាតិឲ្យទៅជាមួយគ្រូនោះទេ!" បុរសចាប់កាន់ដៃពិសាល ហើយស្រដី " ពិសាល! ឯងដឹងថាគ្រូចង់បានអីមែនទេ? គ្រូមិនអាចឲ្យនាងតូចម្នាក់នេះ ត្រូវដើរអនាថាបាននោះទេ!"

ពិសាលដែលត្រូវបានចាប់ដៃដោយជេកសិន នៅស្ងៀមទាំងចិត្តភ្ញាក់ផ្អើល។ គេមិនដឹងថាគួរប្រតិកម្មយ៉ាងម៉េចនោះទេ។ សម្រាប់គេ ការពិតវាមិនពិបាកទេ គ្រាន់តែមើលថែក្មេងស្រីម្នាក់ឲ្យនៅជាមួយនោះ​ ព្រោះលុយគេមានចាយមិនចេះអស់ទៅហើយ។ គ្រាន់តែក្មេងស្រីម្នាក់ មិនដែលថាចិញ្ចឹមមិនរស់នោះទេ។ ពិសាល ក៏មិនគិតច្រើនក្នុងការនិយាយពាក្យថាអូខេដែរ។ បុរសកម្លោះងក់ក្បាល៖ " បាទ! ខ្ញុំយល់ហើយលោកគ្រូ! ខ្ញុំនឹងមើលថែនាងឲ្យបានល្អ"។ ជេកសិន សប្បាយចិត្តខ្លាំងណាស់ដែលមានសិស្សកត្តញ្ញូនិងគេបែបនេះ។ បុរសក៏ឈោងទៅឱបពិសាល​ ទាំងនិយាយថា«អរគុណ»ទាំងភាពរំភើប។ ពិសាល បញ្ជាក់នឹងខ្លួនឯងថា ម្តងនោះ គេពិតជាបានត្រូវឱបពិតមែន មិនមែនជាការយល់ច្រឡំទៀតទេ។ គ្រូនិងសិស្សកំពុងអង្គុយឱបគ្នានៅលើសាឡុងនោះ។ ប៉ុន្តែ ខ្លួនប្រាណពិសាលឡើងក្តៅ ព្រោះគេមិនសូវស្រួលខ្លួនប៉ុន្មានថ្ងៃជាប់មកហើយ។ ក្បាលរបស់ពិសាលក្តៅ ហើយចៃដន្យអី គេក៏ហូរឈាមច្រមុះដោយមិនដឹងខ្លួន។ ជេកសិន ក៏ស្រង់ក្លិនឈាមបានភ្លាម។ ជាច្រើនថ្ងៃមកហើយ ក្រោយពីគេបានផ្អាកលែងឱ្យទៅមន្ទីរពេទ្យ គេមិនសូវបានផឹកឈាមឆ្អែតប៉ុន្មានទេ។ ព្រោះគេដែលបានកើតឡើងវិញដោយថ្នាំរស់ឡើងវិញនោះ ក៏មិនខុសពីបិសាចជញ្ជក់ឈាមប៉ុន្មានដែរ គ្រាន់តែគេមិនខ្លាចពន្លឺថ្ងៃ មិនខ្លាចព្រះតែប៉ុណ្ណោះ តែបើសម្រាប់ការទទួលទានវិញនោះ គឺគេក៏ត្រូវការឈាមស្រស់ដូចគ្នា ដើម្បីចិញ្ចឹមកោសិកាឌីអិនអេរបស់គេ។ ដូច្នេះ គេនឹងមិនចាស់ នឹងមិនស្លាប់ដូចមនុស្សធម្មតាឡើយ។ ហើយមួយរយៈកន្លងមកនេះដែលគេត្រូវជាប់ឃុំក្នុងផ្ទះ គេក៏បានប្រើឈាមដែលគេធ្លាប់ស្តុកទុកអស់ដែរ ដែលពេលនេះ ក្រោយពីគេលែងបានទទួលទានឈាមប៉ុន្មានថ្ងៃកន្លងមក កម្លាំងរបស់គេចាប់ផ្តើមចុះខ្សោយ ហើយស្បែករបស់គេក៏ចាប់ផ្តើមងាប់កោសិការប្រែជាស្លេកស្លាំង។ ជេកសិន ទាញពិសាលចេញពីការឱបរបស់គេ។ ពិតមែន គឺជាក្លិនឈាមរបស់ពិសាលពិតមែន! «ពិសាល! ឯងមិនស្រួលខ្លួនមែនទេ?» ជេកសិន សួរទាំងបារម្ភ ប៉ុន្តែកំពុងទប់អារម្មណ៍ស្រែកឃ្លានរបស់គេ។ កម្លោះពិសាលលើកដៃមកជូតច្រមុះខ្លួនក៏ឃើញថា វាមិនមែនជាសំបោរទេ វាជាឈាម។ គេកំពុងតែឈាមច្រមុះ។ «អូ! ឱ្យខ្ញុំសុំទោសផងលោកគ្រូ!» ពិសាល តបទាំងរអែងចិត្ត ហើយគេក៏យកកន្សែងផ្ទាល់ខ្លួនរបស់គេចេញមកពីហោប៉ៅជូតឈាមដែលកំពុងហូរ។ ឯជេកសិនវិញ គេកំពុងតែព្យាយាមគ្រប់គ្រងខ្លួនឯងជាខ្លាំង តែសភាវៈក្នុងខ្លួនគេប្រាប់ថា គេឃ្លាន! គេឃ្លានខ្លាំងណាស់! ជេកសិន ក្តាប់ដៃខ្លួនឯងជាប់ មិនឲ្យមានរឿងអ្វីកើតឡើងនោះទេ។ ប៉ុន្តែវាពិបាកទ្រាំមែនទែន នៅពេលដែលសម្លឹងមើលពិសាលកំពុងជូតឈាមពណ៌ក្រហមច្រាលចេញពីច្រមុះគេ។ សុំត្រឹមស្គាល់រស់ជាតិបន្តិចបានទេ? ត្រឹមតែបន្តិចទេ! ជេកសិន សម្លឹងទៅកន្សែងដែលនៅក្នុងដៃពិសាល ក្នុងចិត្តគេ ប៉ងសុំតែស្គាល់រស់ជាតិឈាមដែលជាប់កន្សែងនោះក៏បានដែរ។ ក៏គេគ្រប់គ្រាន់ដែរក្នុងការស្រែកឃ្លានកន្លងមក។ «ទុកឲ្យគ្រូជូតឲ្យវិញ!» ជេកសិន យកកន្សែងពីដៃរបស់ពិសាល ហើយបែរមកផ្តិតត្រង់យកឈាមដែលហូរពីក្នុងច្រមុះរបស់ពិសាលវិញ។ ក្នុងចិត្តរបស់គេ សុំឲ្យតែហូរ! ហូរឲ្យច្រើនៗមក! ប៉ុន្តែការទ្រាំរបស់គេមានកំណត់។

ពិសាលដោយរអៀសខ្លួនពេក ក៏សុំកន្សែងពីគ្រូរបស់គេវិញ៖«មិនអីទេ លោកគ្រូ! ចាំខ្ញុំទៅបន្ទប់ទឹកជូតវាចេញដោយខ្លួនឯងវិញ!»។ ពេលពិសាលដកកន្សែងចេញពីដៃរបស់ខ្លួនវិញ បែបនេះ ធ្វើឲ្យជេកសិនខឹងកំរោលយ៉ាងខ្លាំង។ ឈាមដែលគេខំត្រង! ឈាមដែលគេខំត្រង! ហេតុអីបានជាពិសាលធ្វើបែបនេះ? ចិត្តអាក្រក់ជាមួយគ្រូម្ល៉េះ?​ ទឹកមុខរបស់ ជេកសិន ប្រែជាក្រៀមក្រំយ៉ាងខ្លាំង។ ពិសាល ឃើញបែបនេះក៏សួរទៅគ្រូ ប៉ុន្តែមិនទាន់បានហារមាត់ផង មាត់របស់ជេកសិនក៏ហារមកត្របាក់បបូរមាត់គេបាត់ទៅហើយ! ពិសាល កប់យោបលដែលលោកគ្រូសង្ហាររបស់គេពេលនេះ កំពុងតែថើបមាត់គេ។ ប៉ុន្តែបើនិយាយតាមត្រង់ទៅ គេព្យាយាមលិតយកឈាមដែលកំពុងហូរមកពីច្រមុះគេតែងប៉ុណ្ណោះ ហាហាហ។ ពិសាលព្យាយាមរើរដែរ តែជេកសិនបានឱបនិងកាន់ក្បាលគេជាប់។ ការថើបរបស់គេចម្លែក គឺថើប លិត ជញ្ជក់ ដូចជាមាត់របស់គេនេះមានជាតិណាស់អញ្ចឹង! លោកគ្រូអើយ! ម្តេចក៏ធ្វើបែបនេះ? តើលោកគ្រូកំពុងគិតអីចំពោះសិស្សម្នាក់នេះឲ្យប្រាកដទៅ?​ ពិសាល ច្របូកច្របល់អារម្មណ៍អស់ហើយ។ គេព្យាយាមស្មានរិះរកហេតុផលមកដាក់ក្នុងខួរក្បាលរបស់គេ ប៉ុន្តែមិនថាយ៉ាងណា គេមិនអាចប្រឆាំងនិងអារម្មណ៍ខ្លួនឯងថា គេមិនចូលចិត្តឲ្យជេកសិនថើបគេបែបនេះឡើយ។ បុរសក៏យល់ព្រមតាមការថើបមួយនោះ ហើយឲ្យជេកសិនធ្វើជាអ្នកដឹកនាំផ្លូវ។

ប៉ុន្តែផ្ទុយពីពិសាល ជេកសិន គេកំពុងតែឃ្លានខ្លាំងណាស់។ ឈាមដែលស្រក់ចុះពីច្រមុះពិសាល វាមានរសជាតិណាស់សម្រាប់ខ្មោចអត់ឃ្លានច្រើនថ្ងៃដូចជាគេ។ ជេកសិន កាន់ក្បាលពិសាលបញ្ឈរជាប់ ដើម្បីឲ្យឈាមហូរមកបន្តឲ្យកាន់តែច្រើន ហើយគេក៏ត្របាក់យកៗ នៅពេលដែលវាហូរដល់បបូរមាត់របស់ពិសាល។ ជាមួយគ្នានេះដែរ គេមិនបានគិតអីស៊ីជម្រៅដល់រឿងអារម្មណ៍របស់ពិសាលនោះទេ! ដឹងត្រឹមថា ពេលនេះគ្រូឃ្លានទៅគឺបានហើយ! ក្នុងនាមជាសិស្សល្អ លះបង់ឈាមប៉ុណ្ណឹងឲ្យគ្រូក៏វាមិនលើសលុបអីដែរ។ ជេកសិន នៅតែបន្តថើបពិសាល ថើបរហូតដល់បបូរមាត់ពិសាល​ពេញដោយទឹកមាត់របស់គេ។ និងថើបរហូតដល់ឈាមច្រមុះរបស់គេ​ លែងហូរចេញមកបន្តទៀត។ បបូរមាត់ពណ៌ផ្កាឈូកខ្ចីរបស់ពិសាល ពេលនេះប្រែជាក្រហម។ គេនៅតែបន្តបិទភ្នែក ពេលដែលជេកសិនបានដកបបូរមាត់របស់ខ្លួនចេញទៅហើយ។ ពេលឃើញផ្ទៃមុខពិសាលពេលនេះ ទើបជេកសិនភ្ញាក់ខ្លួនដឹងថា ការស្រែកឃ្លានឈាមមួយពេលរបស់គេ ធ្វើឲ្យមានរឿងធំហើយ។ ប៉ុន្តែ ហេតុអីបានជាកូនសិស្សម្នាក់នេះ មិនរើរអញ្ចឹង? ហេតុអីបានជាគេយល់ព្រមឲ្យខ្លួនថើបគេយូរយ៉ាងនេះ? ហើយហេតុអីក៏គេមិនបើកភ្នែក ហើយរត់ចេញទាំងសេចក្តីខ្មាសអៀនឲ្យបាត់ទៅ? ជេកសិន មានសំណួរពេញខួរក្បាលអស់ហើយ។ កែវភ្នែករបស់ពិសាល ក៏បើកឡើងប្រិមៗ សម្លឹងមើលទៅគ្រូរបស់គេដែលបានថើបគេ។ ដៃខាងស្តាំរបស់ជេកសិន​គឺនៅកាន់កគេជាប់នៅឡើយទេ ឯដៃម្ខាងទៀតវិញឱបចង្កេះគេទាញមកជិតខ្លួនយ៉ាងជាប់។ នរៈគ្មានពាក្យអីនិយាយទៅកាន់គ្រូនោះទេ! គេបានត្រឹមតែសម្លឹងទៅ គ្រូរបស់គេទាំងគ្មានវាចារ។

«ឯងមិនស្រួលខ្លួនទេ សម្រាកឲ្យបានច្រើនទៅ!» ជេកសិន និយាយទៅកាន់ពិសាល ហើយគេក៏ឱនទៅថើបបបូរមាត់នរៈម្តងទៀត។ លើកនេះទើបគេដឹងថា បបូររបស់ពិសាលគឺទន់ និងគួរឲ្យចង់ប៉ះ ចង់ត្របាក់ ចង់ខាំ វាពិតជាល្អបើសិនជាគេបានថើបបបូរមាត់នេះជារៀងរាល់ថ្ងៃ។ តែចង្រៃយក៍អី វាមិនមែនពេលនេះទេ! នេះមិនមែនជាពេលដែលមកត្រូវគិតពីបញ្ហាផ្ទាល់ខ្លួននោះទេ! ដែលសំខាន់គឺគេបានថើបមនុស្សប្រុស! ត្រូវនាំគ្នាដោះស្រាយបញ្ហាប្រឈមមុខសិន។ ដោយមនុស្សដែលរស់ឡើងវិញ ម្នាក់ៗសុទ្ធតែទទួលបានសមត្ថភាពពិសេសរៀងៗខ្លួនក្រោយពីការរស់ឡើងវិញ។ ក្នុងនោះ ជេកសិន ក៏ទទួលបានសមត្ថភាពក្នុងការសណ្តុំឲ្យអ្នកផ្សេងគិតនិងធ្វើតាមខ្លួនដូចគ្នា។ ដូច្នេះការថើបនេះ គឺជាការថើប ដើម្បីលុបការចងចាំរបស់ពិសាលចំពោះរឿងដែលកើតឡើងមុននេះ។ ជេកសិន ថើបពិសាល ហើយផ្តួលខ្លួនរបស់គេទៅដេកនៅលើសាឡុង។ ពិតមែន គេក៏ចូលចិត្តការថើបនេះដូចគ្នា វាធ្វើឲ្យគេមានអារម្មណ៍ល្អ តែបុរសត្រូវធ្វើយ៉ាងម៉េចឲ្យស្ថានភាពចិត្តរបស់ពិសាលលង់លក់សិនទើបគេអាចសណ្តំនាយបាន។ ភាពស្និទ្ធស្នាលកាន់តែជ្រៅទៅៗ ពិសាល បែងចែកលែងត្រូវអ្វីជាការពិតអ្វីជាការមិនពិតលែងបានទៀតហើយ គេដឹងត្រឹមថា វាមានអារម្មណ៍ល្អ គេចូលចិត្តវា រឿងផ្សេងទុកពេលផ្សេងដោះស្រាយទៀតចុះ តែគេសុំពេលនេះ។ ផ្ទុយទៅវិញ ពិសាល ក៏ត្រូវបានលង់លក់ដោយការសណ្តំរបស់​ ជេកសិន បាត់ទៅ។

ជេកសិន សម្លឹងមើលទៅកូនសិស្សរបស់របស់ខ្លួនដែលបានដេកលក់ស្តូកស្តឹងនៅលើសាឡុង។ គេក៏បាននិយាយបញ្ជាទៅ សតិអារម្មណ៍របស់ ពិសាល ៖ " ពិសាល! ចាប់ពីថ្ងៃនេះទៅ ឯងត្រូវតែមើលថែនួង ស្រលាញ់នួង និងការពារនួង ដូចជាប្អូនស្រីរបស់ឯងអញ្ចឹង។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ឯងត្រូវតែនៅក្បែរនាង មើលថែនាង និងលើកលែងទោសឲ្យនាង! ពិសាល..." ជេកសិន អ៊ួលដើមក សម្លឹងមើលទៅពិសាលដែលកំពុងលង់លក់មិនដឹងខ្យល់អី ពាក្យនៅក្នុងចិត្តគេមិនអាចនិយាយចេញមក ... ទឹកភ្នែករបស់គេក៏ហូរចុះមក " ...គ្រូ សុំទោស!"។ ថាហើយ ជេកសិន ក៏បែរចេញ ហើយងើបចេញទៅអង្គុយនៅសាឡុងផ្សេងឆ្ងាយពីពិសាល។ គេដឹងច្បាស់ថា ពេលដែលពិសាលភ្ញាក់ឡើង គេនឹងភ្លេចអ្វីដែលបានកើតឡើងមុននេះអស់ហើយ ហើយនឹងចងចាំតែអ្វីដែលគេបានប្រាប់តែប៉ុណ្ណោះ។ នេះជារបៀបបញ្ជាចិត្តមួយដ៏ឃោរឃៅ គ្មានថ្នាំឬវិធីណាមួយដែលអាចដកយកការគិតនិងបញ្ជាទាំងនេះចេញបានឡើយពេញមួយជីវិតរបស់គេ រហូតដល់អ្នកដែលបានដាក់វេទមន្តនោះលើគេមកដោះវាចេញវិញ។ ធ្វើជាខ្មោចឆៅបែបនេះក៏ល្អ មានសមត្ថភាពអាចលុបការចងចាំរបស់គេបាន តែជាធម្មតា ជេកសិន តែងតែជ្រើសរើសមិនធ្វើបែបនេះឡើយ ព្រោះវាប៉ះពាល់ខ្លាំងដល់ជីវិតមនុស្សម្នាក់ៗ ហើយមិនមែនត្រឹមតែមួយពេល ឬមួយឆ្នាំ២ឆ្នាំនោះទេ តែគឺពេញមួយជីវិតរបស់គេ។

ពេលដែលពិសាលភ្ញាក់ដឹងខ្លួនឡើង គេមិនបានចាំអ្វីទាំងអស់។ ក្រឡេកទៅឃើញគ្រូរបស់គេអង្គុយក្បែរនោះ គេមានអារម្មណ៍ថាអៀនខ្មាស់ ហេតុអីនៅសុខៗខ្លួនស្រាប់តែដេកលក់បែបនេះ? ពិសាល ប្រញាប់ងើបមកភ្លាម ជេកសិន ក៏និយាយកាត់៖ " ឯងមិនស្រួលខ្លួន! សម្រាកបន្តិចសិនទៅ!"។ ពិសាល៖ " លោកគ្រូ! តើខ្ញុំដេកលក់បែបនេះដោយរបៀបណាទៅ?"។ ជេកសិន ហុចថ្នាំនិងទឹកទៅឲ្យពិសាល៖ " ឯងគ្រុនផ្តាសាយហើយពិសាល! លេបថ្នាំសិនទៅ"។ ពិសាល ទទួលយកថ្នាំពីដៃគ្រូ៖ " បាទ" នរៈសម្លឹងទៅគ្រូរបស់គេវិញទាំងភ្នែកមមី។ គេក៏លេបថ្នាំដែលគ្រូរបស់គេឲ្យនោះទៅ។ អ្វីគ្រប់យ៉ាងហាក់ដូចជាសុបិន ហើយវាជាសុបិនគួរឲ្យខ្មាស។ នរៈនៅតែមានអារម្មណ៍ថា គេយល់សប្តិឃើញថា គ្រូរបស់គេបានថើបគេនៅបបូរមាត់ តែដល់ពេលគេភ្ញាក់ឡើង វាគ្រាន់តែជាសុបិនសោះ។

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

កូនបិសាច

ពេលវេលាដែលជេកសិនត្រូវចាកចេញពីប្រទេសខ្មែរបានមកដល់។ គេបានត្រៀមសំបុត្រយន្តហោះ និងជើងហោះហើររួចជាស្រេច គេនឹងត្រូវចាកចេញទៅនៅថ្ងៃស្អែក។ តែអ្វីដែលពិបាកសម្រាប់បុរស តើគេគួរប្រាប់នួងបែបណា? នរៈបានហៅពិសាលមកញ៉ាំអាហារថ្ងៃត្រង់ជុំគ្នា។ ក្រោយពីបាយចប់ ពួកគេក៏មានពេលជជែកគ្នា។ នាងតូចនួងពេលនេះ អាយុ១៦ឆ្នាំ នាងធំជាងមុនច្រើនណាស់។ ក្មេងស្រីពិតជាលូតលាស់លឿនណាស់ក្នុងវ័យនេះ កម្ពស់របស់នាងស្ទើរស្មើនិងគេទៅហើយ។ ជេកសិន ក៏ដាច់ចិត្តប្រាប់ទៅនួងនូវការពិតពីអ្វីដែលនាងនឹងត្រូវប្រឈមមុខនៅថ្ងៃបន្តមុខ។

ជេកសិន៖ " នួង!"

នួង៖ " ចាស ប៉ា!"

ជេកសិន៖ " កូនចូលចិត្តបងប្រុសពិសាលទេ?"

នួងក្រលេកទៅពិសាល ហើយឆ្លើយ៖ " ខ្ញុំចូលចិត្តគាត់ ព្រោះគាត់ចិត្តល្អ"

ជេកសិន៖ " ចុះបើប៉ាឲ្យកូនទៅនៅជាមួយនិងបងពិសាល កូនទៅនៅទេ?"

នាងតូចនួងគ្រវីក្បាលភ្លាម បដិសេធ៖ " នៅជាមួយប៉ាល្អហើយតើ! ហេតុអីបានជាចង់ឲ្យខ្ញុំទៅនៅជាមួយបងពិសាល?"

ជេកសិន សម្លឹងទៅពិសាលបន្តិច ហើយទើបតប៖ " បន្តិចទៀត ប៉ាត្រូវចេញទៅក្រៅប្រទេសហើយ! ដូច្នេះ គ្មាននរណានៅមើលថែកូននោះទេ។ កូនដឹងហើយ ប៉ាមិនមែនជាប្រជាជនកម្ពុជានោះទេ! "

នួង៖ " អញ្ចឹង ប៉ាយកខ្ញុំទៅនៅជាមួយដែរទៅ!"

ជេកសិន ឃើញកូនស្រីដ៏ល្ងីល្ងើរបស់គេនិយាយបែបនេះ គេពិតជាមានចិត្តអាណិតណាស់! ប៉ុន្តែ ក្មេងម្នាក់នេះ គេពិតជាមិនដឹងថាមានរឿងអីកើតឡើងនោះទេ។ តែពេលនេះគេចិញ្ចឹមនាងបានមួយឆ្នាំក៏មានបញ្ហាទៅហើយ តើរដ្ឋាភិបាលអាចឲ្យនាងនៅជាមួយគេបានយ៉ាងណា? បើតាមច្បាប់ នាងគឺត្រូវឲ្យបញ្ជូនត្រលប់ទៅមណ្ឌលវិញទៅហើយ។ ប៉ុន្តែ គេមិនអាចឲ្យនាងធ្វើជាក្មេងកំព្រាបែបនេះទៀតទេ។ ជេកសិន គិតដល់រឿងនេះហើយ ធ្វើឲ្យគេពិបាកចិត្តជាខ្លាំង។ បុរសសម្លឹងមើលទៅកូនស្រី ទាំងរកពាក្យអ្វីនិយាយមិនឃើញ ព្រោះបើនិយាយចេញមក គឺមាន​តែការខូចចិត្តកើតឡើងប៉ុណ្ណោះ។ ប្តូរមកវិញ ជេកសិន យកដៃទៅអង្អែលក្បាលនួងហើយញញឹម ៖ " បាន! អញ្ចឹង ថ្ងៃនេះ ពួកយើងទាំងបីនាក់នាំគ្នាទៅដើរលេងជុំគ្នាតើល្អទេ?"។ នាងតូចបានឮបែបនេះគេសប្បាយចិត្តជាខ្លាំង ហើយក៏ប្រញាប់ឆ្លើយតប «បាន»។

ពួកគេទាំងបីនាក់ក៏នាំគ្នាទៅដើរលេងនៅមណ្ឌលកម្សាន្តមួយ ដែលមានឧបករណ៍លេងសប្បាយៗជាច្រើន។ អ្នកទាំងបីនាំគ្នាលេង ជិះកន្ត្រកហោះ រទេះភ្លើង និង ការលេងជាច្រើនទៀត។ នាងតូចនួងនៅកណ្តាល កាន់ដៃបុរសសង្ហារទាំងពីរនាក់សង្ខាង។ ដៃខាងឆ្វេងកាន់ដៃ ជេកសិន ហើយខាងស្តាំកាន់ដៃពិសាល និងឆ្លៀតមានស្ករសំឡីកាន់ញ៉ាំផង។ អាចថា នេះជាថ្ងៃដែលមានសេចក្តីសុខបំផុតរបស់នាង។ ពួកគេបានថតរូបជុំគ្នាជាច្រើនប៉ុស្តិ៍ថែមទៀតផង។ 

នាងតូចនួងក្រឡេកឃើញផ្ទះខ្មោច ក៏ស្រែកប្រាប់ទៅឪពុកថា៖ " ប៉ា! ខ្ញុំចង់ចូលទៅលេងនៅទីនោះ!"។ ជេកសិន សម្លឹងតាមការចង្អុលរបស់នាង។ នោះគឺជាផ្ទះខ្មោចដែលគេចូលទៅដើម្បីកំសាន្តទេតើ! កូនរបស់គេកំពុងនាំគេទៅមើលខ្មោចក្លែងក្លាយហើយ។ ជេកសិន សម្លឹងទៅពិសាល។ ដោយសារនេះជាថ្ងៃចុងក្រោយដែលពួកគេអាចនៅជាមួយគ្នា បុរសក៏យល់ព្រម ហើយអ្នកទាំងបីក៏ចូលទៅក្នុងផ្ទះនោះជាមួយគ្នា។ នៅក្នុងទ្វារចូលដ៏ងងឹត មានពន្លឺពណ៌ក្រហមដែលចាំងមក ហើយក៏មានមនុស្សតែងខ្លួនជាខ្មោចខ្លួនប្រឡាក់សុទ្ធតែល័ក្ខពណ៌ក្រហម។ ជេកសិន គ្មានញញើតអីបន្តិច បើទោះបីជាត្រូវបានបន្លាចយ៉ាងម៉េចក៏ដោយ។ ពួកគេដើរទៅមុខបន្តទៀត ដែលទីនោះគេបានតុបតែងជាសាកសពជាច្រើន។ «ពិតជាគួរឲ្យធុញមែន!» ជេកសិន គិតម្នាក់ឯង។ រំពេចនោះ នួង និង ពិសាល ក៏ស្រែកឡើង ហើយរត់មកឱបជេកសិន ព្រោះពួកគេត្រូវបានបន្លាចដោយខ្មោចក្លែងក្លាយទាំងអស់នោះ។ រឿងដែលគួរឲ្យអស់សំណើច នោះគឺ ពួកគេកំពុងតែឱបខ្មោចពិតប្រាកដ ដោយសារតែខ្លាចខ្មោចក្លែងក្លាយ។ ជេកសិន ឱបពួកគេក្នុងដៃម្ខាងម្នាក់។ ម្នាក់ជាកូនស្រី ម្នាក់ជាកូនសិស្ស ហើយគេប្រៀបដូចជាឪពុកដែលកំពុងការពារកូនពីខ្មោចក្លែងក្លាយទាំងនោះអញ្ចឹង។ ទាំងដែលគេជាខ្មោចឆៅពិតប្រាកដ មិនដែលបញ្ចេញចង្កូមផង។ មិននឹកស្មានថា ពេលនេះគេបែរជាត្រូវមកមើលមនុស្សសម្តែងធ្វើជាខ្មោចបន្លាចពួកគេទាល់តែសោះ។ ដើរមកដល់កន្លែងមួយដែលគេរៀបចំធ្វើដូចជាល្អាងភ្នំ និងមានទូកឲ្យអ៊ុំទៅតាមខ្សែទឹកនោះទៀតនោះ អ្នកទាំងបីក៏សម្រេចចិត្តទៅមុខជាមួយគ្នាបន្តទៀត ដោយជិះទូកនោះ។ ទូកក៏ចេះតែរណ្តែតទៅមុខតាមខ្សែទឹក ​និងមានមនុស្សតែធ្វើជាខ្មោចជាច្រើនចាំបន្លាចពួកគេ។ រហូតទៅដល់ផ្លូវបំបែកមួយ ពួកគេក៏ត្រូវសម្រេចចិត្តថាត្រូវទៅបន្តឬក៏ចុះដើរតាមផ្លូវគោកវិញ។ អ្នកទាំងបីមើលមុខគ្នា ហើយជេកសិនក៏ឲ្យយោបលថា ពួកគេគួរតែដើរតាមលើគោកវិញ វានឹងមានសុវត្ថិភាពជាង។ ពិសាល ក៏បោះខ្សែចងទូកទៅនឹងច្រាំងហើយឡើងទៅលើគោកមុន។ នាងបោះដៃមកដើម្បីទទួលនួង ទើបនារីតូចងើបឈរឡើងហើយដើរទៅ។ ពេលនោះទូកក៏ស្រាប់តែរង្គើរ ដែលធ្វើឲ្យនួងមិនបានប្រយ័ត្នក៏ធ្លាក់ចូលទៅក្នុងទឹកទៅ។ «នួង!» ជេកសិន ស្រែកឡើង។ ពិតមែនហើយ វាជាពេលយប់ ហើយពួកគេក៏មិនដឹងថាទឹកនោះជម្រៅណាដែរ។ ម្យ៉ាងវិញទៀត នួងនាងមិនចេះហែលទឹកនោះទេ។ ដោយមិនគិតច្រើន ជេកសិន ដែលជាឪពុកក៏លោតចុះទៅដែរ។ ប៉ុន្តែគេខំមុជយ៉ាងណាក៏មិនឃើញនាងដែរ។ បុរសទាំងពីរតក់ស្លុតជាខ្លាំង។ ទឹកនេះ មិនជ្រៅណាស់ណាទេ ចុះហេតុអីក៏មនុស្សធ្លាក់ភ្លាមក៏បាត់ភ្លាមបែបនេះ? ជេកសិន សួរទៅពិសាល៖ " ពិសាល! ឯងមានពិលទេ?"។ កម្លោះសង្ហារពិសាលតប ព្រមទាំងរកពិលមកឲ្យគ្រូផង៖ " បាទ មានលោកគ្រូ!"។ ជេកសិន៖ " ពិសាល! នៅទីនេះចាំគ្រូហើយ! បើទោះជាមានរឿងអ្វីក៏ដោយឯងកុំទៅណាឲ្យសោះណា៎ ហើយឆាប់តេរកជំនួយពីខាងក្រៅមក!"។ ពិសាល៖ " បាទលោកគ្រូ"។ កាលដែលបានផ្តែផ្តាំសិស្សហើយ ជេកសិន ក៏យកពិលនោះ ហើយហែលជ្រមុជចូលទៅក្នុងទឹក។ គេបញ្ចាំងមើលឆ្វេងស្តាំ និងគ្រប់ទិសទី មិនយូរប៉ុន្មាន គេក៏បានឃើញដៃមនុស្សកំពុងបក់ព្យាយាមតទល់និងកម្លាំងអ្វីម្យ៉ាង។ ជេកសិន មិនយូរគេក៏ប្រញាប់ហែលទៅតាម។ នៅទីនោះគឺជាប្រឡោះរូងមួយដែលមាននៅក្នុងទឹកនោះ។ វាគ្រោះថ្នាក់ខ្លាំងណាស់នៅក្នុងទីងងឹតបែបនេះ។ ពេលជេកសិនជិតអស់ដង្ហើម គេបានហែលឡើងទៅលើទឹក។ តែពេលដែលគេមើលទៅសភាពខាងលើទឹកនោះ គេក៏បានដឹងថា គេកំពុងនៅកន្លែងមួយផ្សេងទៀត មិនមែននៅកន្លែងផ្ទះខ្មោចអម្បាញ់មិញនោះទេ។ នេះគឺជាផ្លូវទឹកមួយទៀត ដែលនៅមិនឆ្ងាយនិងផ្ទះខ្មោចអម្បាញ់មិញប៉ុន្មាននោះទេ ប៉ុន្តែវាជាផ្លូវក្រោមដីដ៏ងងឹត មិនងាយមាននរណាមកដល់នោះទេ។

ក្រលេកមើលទៅឯសភាពរបស់នួងឯណេះវិញ នាងសន្លប់បាត់ទៅហើយ។ នាងត្រូវបានចាប់ខ្លួនដោយសភាវៈម្យ៉ាងដែលមានរូបរាងជាមនុស្សតែក៏ដូចជាខ្មោច។ វាមានស្បែកស្លេកស្លាំង សក់រ៉ុយៗ ភ្នែកធំៗ ហើយមានធ្មេញខ្មៅ ដូចជាបិសាច។ សម្លៀកបំពាក់ពណ៌ខ្មៅដូចជាខ្មោចទឹក។ វាមិនអាចទៅរួចទេ ដែលខាងរោងសៀកផ្ទះខ្មោចនេះ មកជួលមនុស្សឲ្យដើរតួរធ្វើជាខ្មោចទឹក បន្លាចមនុស្សដោយរបៀបនេះ។ បើអញ្ចឹងមែននោះ វាដូចជាគ្រោះថ្នាក់ពេកហើយសម្រាប់អ្នកមកទស្សនា។ សភាវៈដូចជាខ្មោចទឹកនោះ បានអូសនួងឡើងមកលើគោក។ វាប្រើច្រមុះដ៏រលួយរបស់នាង មកហិតខ្លួនរបស់នារីតូច។ «Вкусный» សភាវៈចម្លែកបញ្ចេញសម្លេងយ៉ាងស្អក។ ស្រាប់តែបន្តិចនោះ ក៏ស្រាប់តែមានសភាវៈដូចគ្នានោះ៤ក្បាល បានហែលចេញពីទឹកមករោមនាងតូចនោះដូចគ្នា។ ពួកវាហាក់ដូចជាសត្វតែកំពុងតែចែកចំណីគ្នាបន្ទាប់ពីប្រមាញ់បាន ឬកំពុងតែប្រុងប្រៀបធ្វើសង្គ្រាមដើម្បីដណ្តើមចំណីគ្នាក៏ថាបាន។ បានមួយរំពេចក្រោយមក ស្រាប់តែមានជម្លោះកើតឡើងរវាងសត្វក្បាលទី២និងទី៣ ពួកវាក៏ចាប់ផ្តើមខាំគ្នា នៅសល់តែសត្វមួយក្បាលប៉ុណ្ណោះដែលនៅក្បែរនួង សម្លឹងមើលទៅនាងតូច។ ខ្លួនរបស់វាសុទ្ធតែរំអិលនិងក្លិនឆ្អាប ក្រចករបស់វាវែងៗ ហើយដៃនិងម្រាមរបស់ពួកគេមើលទៅសុទ្ធតែឆ្អឹងស្គមរដឺត វាដើរជើងបួន ដូចជាសត្វ។ ខ្មោចទឹកមួយក្បាលនោះ មានសភាពស្ងប់ស្ងាត់ខុសពីពួក៤ក្បាលដទៃ វាយកដៃរបស់នាងទៅប៉ះថ្ពាល់របស់នាងតូចនួងដែលបានសន្លប់ទៅហើយ ហើយសម្លឹងទៅនាងដូចជាកំពុងព្យាយាមគិតអ្វីម្យ៉ាង។ ក៏ប៉ុន្តែ សភាវៈគតិជាបិសាចរបស់វាក៏រំខានមិន​ឲ្យវាគិតបាន ក៏ចាប់ផ្តើមស្រែកឃ្លានជំនួសវិញ។ បិសាចខ្មោចទឹក ក៏ចាប់ផ្តើមបញ្ចេញចង្កូវវែងៗរបស់វាប្រុងនឹងខាំទៅលើ-ករបស់នាងតូចមួយទំហឹង ស្រាប់តែមានពន្លឺពណ៌ក្រហមច្រះច្រាលបានមកបុកទម្លាយបិសាចនោះឲ្យខ្ទាតឆ្ងាយ។ ចំណែកឯបិសាចទឹកទាំងប៉ុន្មានក្បាលទៀតក៏ភ្ញាក់ផ្អើល ហើយក៏សម្រុកមកប្រយុទ្ធ ប៉ុន្តែពួកវាក៏ត្រូវវាយឲ្យខ្ទាតពីចម្ងាយដូចគ្នា។ ក្រោយពីត្រូវបានផ្ចាញ់ហើយ បិសាចទាំងប៉ុន្មានក្បាលក៏លោតចូលទៅក្នុងទឹកគេចខ្លួនបាត់ទៅ នៅសល់តែមួយក្បាលដំបូងដែលចង់ស៊ីនួងប៉ុណ្ណោះ ព្រោះវារបួសខ្លាំងជាងគេ។ មនុស្សដ៏អាថ៌កំបាំង ស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅវែងអន្លោយ ដើរមកជិតរាងកាយដ៌សន្លប់ស្តូកស្តឹងរបស់នួង។ គេសម្លឹងមើលទៅមុខរបស់នាងតូច ហើយត្រលប់ក៏របស់នាងដើម្បីពិនិត្យមើល។ ក្រោយមក មនុស្សម្នាក់នោះក៏លើកយករាងកាយរបស់នាងឡើង ហើយបីយកទៅដាក់កន្លែងស្ងួតដែលសមរម្យ។ នាងតូចនួងមមើស្រែកហៅតែប៉ារបស់គេ។ មនុស្សដ៏អាថ៌កំបាំងឱបនាងតូចជាប់នឹងទ្រូងរបស់គេ ដើម្បីជាភាពកក់ក្តៅ ព្រោះទឹកនៅក្នុងរូងនេះ មិនថាពេលយប់ឬពេលថ្ងៃនោះទេ វាត្រជាក់ណាស់។ រ៉ូបពណ៌ខ្មៅរបស់គេ គ្របដណ្តប់តាំងពីក្បាលដល់ចុងជើង ហើយក្បាលរបស់គេក៏ត្រូវគ្របជិតមុខដូចគ្នា។ គ្មាននរណាអាចមើលឃើញគេឡើយ ហើយក៏គ្មានរណាអាចចំណាំគេបានដែរ។ ការឱបដ៏កក់ក្តៅមួយនេះ ធ្វើឲ្យនាងតូចរាងធូរស្រាលបន្តិច។ គ្មាននរណាដឹងថា មនុស្សអាថ៌កំបាំងនោះ ជាមនុស្សស្រីឬមនុស្សប្រុសនោះទេ។ គេគ្រាន់តែបង្ហាញខ្លួន ហើយក៏បាត់ទៅវិញ។ គ្មាននរណាដឹងថា គេជួយជីវិតមនុស្សដើម្បីអ្វីនោះទេ គេគ្រាន់តែបានដឹងថា គេមិនចូលចិត្តសម្លាប់ជីវិត។ មនុស្សដ៏អាថ៌កំបាំងនោះឱបនួងយ៉ាងណែននឹងទ្រូងគេ ហើយយើងក៏បានឃើញថា ដំណក់ឈាមជាតំណក់ស្រក់មកពីរង្វង់មុខដែលបានបិតបាំងដោយមួករបស់គេ។ វាបានស្រក់មកចំពីលើថ្ពាល់របស់នាងតូចនួង ហើយឈាមនោះក៏ស្រាប់តែជ្រាបចូលទៅក្នុងស្បែកមុខរបស់នាង។ វាគឺជាទឹកភ្នែករបស់មនុស្សចម្លែកម្នាក់នោះ គេយំមកជាឈាម ប៉ុន្តែតើហេតុអ្វីបានជាគេយំ? ទឹកភ្នែកឈាមរបស់គេនៅតែបន្តស្រក់ហូរមកលើមុខរបស់នាងតូចបន្តទៀត។ ហើយឈាមទាំងឡាយក៏ត្រូវបានជ្រាបចូលទៅក្នុងស្បែករបស់នាងដូចគ្នា។ រំពេចនោះ ជេកសិន ក៏បានមកដល់ តែពេលដែលឃើញតថភាពបែបនេះ ធ្វើឲ្យបុរសភ្ញាក់ផ្អើលជាខ្លាំង។ មនុស្សដ៏អាថ៌កំបាំងក្រឡេកមើលមកគេ ហើយមិនដល់មួយវិនាទីផង មនុស្សដ៏ចម្លែកនោះបានមកឈរចំពីមុខគេទៅហើយ។ កែវភ្នែករបស់គេមានពន្លឺពណ៌ក្រហមចាំងមកពីខាងក្នុង ហើយក្រៅពីនោះមានតែភាពងងឹត ដែលជេកសិនមើលឃើញ។ «ជេកសិន!» សម្លេងដ៏គ្រអលរបស់គេបញ្ចេញមក។ បើមើលតាមសភាពរូបរាង មនុស្សចម្លែកម្នាក់នោះគឺជាមនុស្សប្រុស។ គេស្គាល់ជេកសិន ហើយក៏បានហៅឈ្មោះគេចំៗថែមទៀត។ «លោកបានក្មេងនេះមកពីណា?» បុរសចម្លែកសួរ។ ពិតមែនហើយ! ជេកសិនគ្មានយោបលទេ ថាមនុស្សដែលគេកំពុងនិយាយជាមួយនេះជានរណា បើសិនជាមកពីអង្គការ រស់ឡើងវិញ នោះ ក៏មិនដឹងជាមួយណាដែរ ព្រោះគេបានពិសោធន៍មនុស្សច្រើនណាស់រាប់មិនអស់ទៅហើយ ហើយមានប្រូជេកផ្សេងៗគ្នាជាច្រើន។ ចំណែកឯសភាវៈដូចជាខ្មោចទឹកនោះ បើតាមដែលគេចាំ វាមានឈ្មោះថា «ប្រូដា broda» ជាភាសារុស្ស៊ី ដែលមានន័យថា ទឹក ។ ដែលពួកគេបានយកមនុស្សដែលបានស្លាប់នៅក្នុងទឹក យកមកពិសោធ ដើម្បីឲ្យពួកគេរស់រានមានជីវិតឡើង ហើយអាចរស់នៅដោយដកដង្ហើមនៅក្នុងទឹកបាន ប៉ុន្តែការពិសោធន៍របស់គេបានបរាជ័យ។ ព្រោះប្រាដាទាំងអស់នោះ ថ្វីត្បិតតែវាអាចដកដង្ហើមនៅក្នុងទឹកបានមែន ប៉ុន្តែវាមិនបានជួយដល់មនុស្សនោះទេ។ ផ្ទុយទៅវិញ វាបានបន្សាំជាមួយនិងទឹកហើយក្លាយទៅជាមានរូបរាងដូចជាមនុស្សពាក់កណ្តាល និងសត្វពាក់កណ្តាលទៅវិញ និងថែមទាំងស៊ីសាច់ជាអាហារទៀតផង។ វាលែងបានជាប្រូចេកដែលជួយដល់មនុស្សតែបែរជាបង្ករបញ្ហាដល់មនុស្សទៅវិញ។ មិនតែប៉ុណ្ណោះ ពេលនេះវាបង្ករបញ្ហាដល់កូនស្រីរបស់គេផ្ទាល់ទៅវិញ។ ហើយពេលនេះផ្ទាល់ ជេកសិន កំពុងតែប្រឈមមុខនិងសភាវៈអ្វីក៏មិនដឹង ដែលគេបានភ្លេចបាត់ទៅហើយថាជាអ្វី។ បុរសដ៏ចម្លែកនោះ ចង្អុរទៅកាន់ក្មេងស្រីដែលកំពុងដេកលក់នោះ ហើយនិយាយបន្តនិងជេកសិន «ការពារក្មេងនេះឲ្យបានល្អ! កុំឲ្យនរណាសម្លាប់នាងបានឲ្យសោះ»។ ជេកសិន ភ្ញាក់ព្រឺតទាំងចម្លែកក្នុងចិត្ត «ត្រូវហើយ! ខ្ញុំជាឪពុករបស់គេ តើខ្ញុំអាចឲ្យនរណាសម្លាប់កូនស្រីរបស់ខ្ញុំបានយ៉ាងម៉េច?» បុរសគិតក្នុងចិត្តម្នាក់ឯង។ តែគេគ្មានពាក្យអីនិយាយនិងបុរសម្នាក់នេះឡើយ មានតែងក់ក្បាលតែប៉ុណ្ណោះ ព្រោះមើលទៅកម្លាំងគេ គឺមិនធម្មតាឡើយ ហើយជេកសិនជាមនុស្សឆ្លាត គេនៅស្ងៀមពេលដែលគួរតែនៅស្ងៀម។ ជេកសិនតប៖ " បាទ ខ្ញុំមិនប្រហែសបែបនេះទៀតទេ! អរគុណលោកហើយដែលបានជួយដល់កូនស្រីរបស់ខ្ញុំ"។ បុរសអាថ៌កំបាំងក៏ដើរចេញទៅ ហើយពោលពាក្យជាចុងក្រោយថា «មើលថែកូនបិសាចនេះឲ្យបានល្អ! លោកនឹងដឹងនៅថ្ងៃណាមួយ...» ហើយរូបរាងរបស់គេ ក៏រលាយចេញបាត់ទៅតាមផ្សែង។ បន្សល់ទុកត្រឹមតែចម្ងល់ដល់ ជេកសិន តែប៉ុណ្ណោះ។ ក្រោយពីបុរសនោះចេញទៅបាត់ ជេកសិន ក៏ប្រញាប់មកបីនួងឡើង។ «ចង្រៃយក៍ យើងមិនគួរបង្កើតពួក​ឯងឡើងមកសោះ!» ជេកសិនរអ៊ូទាំងស្តាយក្រោយដែលគេបានពិសោធន៍សភាវៈខ្មោចទឹកនោះឡើងមក។ បុរសលើកបីកូនស្រី ហើយដើរស្វែករកផ្លូវចេញទៅខាងក្រៅវិញ។ ជាសំណាងល្អ ពួកគេរកផ្លូវចេញមិនឃើញនោះទេ រហូតដល់ព្រឹកឡើងពេលមានពន្លឺចាំងចូលមករូងភ្នំនេះ ទើបជេកសិនអាចរកផ្លូវចេញទៅបាន។ បុរសបានដោះអាវរបស់គេ ហើយគ្របដណ្តប់ឲ្យនួងពេញមួយយប់។ អរគុណដល់អអ្នកត់អត្តសញ្ញាណនោះហើយ ដែលបានជួយដល់កូនស្រីគេ ព្រោះសភាពរបស់នាងបានប្រសើរមិនដូចជាមនុស្សដែលលង់ទឹកយ៉ាងយូរនោះទេ។ បើមនុស្សធម្មតា ប្រហែលយកទៅពេទ្យមិនទាន់ស្លាប់បាត់ទៅហើយ។ ប៉ុន្តែនាងតូចម្នាក់នេះ បែរជាមានសភាពដូចមនុស្សដេកលក់ធម្មតាទៅវិញ ដែលជេកសិនមិនចាំបាច់ធ្វើអ្វីច្រើននោះទេដើម្បីពិនិត្យអាការៈដង្ហើមរបស់នាង។ បន្តិចក្រោយមក នួងក៏បានភ្ញាក់ពីដេកដូចជាធម្មតា ប៉ុន្តែអ្វីដែលប្លែកនោះ គឺនេះមិនមែនជាបន្ទប់គេងរបស់នាងនោះទេ តែជាល្អាងភ្នំទៅវិញ។ នាងតូចឃើញប៉ារបស់នាងកំពុងអង្គុយ ពេញមួយយ​ប់គឺនាងគេងកើយភ្លៅរបស់ជេកសិនរហូត។ ស្រមៃមើលថា តើវាចុករោយប៉ុណ្ណាទៅ?

ជេកសិន អង្អែលក្បាលកូន​៖ " ភ្ញាក់ហើយ កូនស្រីប៉ា!"។ នួងបែរមើលជុំវិញខ្លួនទាំងភ្ញាក់ផ្អើល៖ " ប៉ា! ហេតុអីក៏ពួកយើងមកនៅទីនេះទៅវិញ?"។ ជេកសិនក៏តបនិងសំណួរកូនវិញ ប៉ុន្តែគេមិនបានប្រាប់ព័តមានលម្អិតទាំងអស់នោះទេ។ ទីបំផុតអ្នកទាំងពីក៏បានរកឃើញដើម្បីចេញទៅក្រៅល្អាងនេះវិញ។ ពេលចេញទៅដល់ខាងក្រៅ គេក៏បានជួបពិសាល ដែលពេលនេះមានប៉ូលីសជាច្រើនកំពុងស្វែងរកពួកគេ។ ពេលដែលបានឃើញ វេជ្ជបណ្ឌិតជេកសិន និងកូនស្រី បានមកវិញហើយ ខាងគ្រូពេទ្យក៏ប្រញាប់មកពិនិត្យអ្នកទាំងពីរឲ្យសម្រាក។ ជេកសិន ក៏ខ្សឹបប្រាប់ទៅពិសាលថា៖«គ្រូពឹងឲ្យ​​​​​​​​​​ឯងជួយបិតរោងសៀកនេះផង គ្រូមិនចង់ឃើញទៀតទេ»។ ពិសាល ក៏ទទួលពាក្យសំណើររបស់គ្រូគ្រប់ម៉ាត់។ ពិតមែន ជេកសិន​ គេពឹងមិនខុសមនុស្សទេ តាមអំណាចបុណ្យសក្តិ៍ និងកេរ្តិ៍ឈ្មោះរបស់គេ មណ្ឌលកំសាន្តនេះ នឹងត្រូវបិទដោយជៀសមិនបាន។

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters