WebNovels

Chapter 17 - លោកប្រុសធំ! អាហារពេលព្រឹក

«អាហារពេលព្រឹករបស់ម្ចាស់ផ្ទះត្រូវយកទៅឲ្យដល់បន្ទប់! អឺយ ហេតុអីក៏អ្នកផ្ទះនេះខ្ជិលខ្លាំងម្ល៉េះ? សូម្បីតែចុះមកញ៉ាំបាយខ្លួនឯងក៏មិនចុះដែរ ចាំទាល់តែគេយកទៅប្រគេនដល់កន្លែង!» នួងរអ៊ូម្នាក់ឯងពេល ស្របពេលដែលអ៊ំចាន់ជាចុងភៅកំពុងរៀបចំអាហារដាក់លើថាសនីមួយៗដើម្បីឲ្យនួងយកទៅជូនម្ចាស់ផ្ទះ តាមបន្ទប់។ នួងស្លៀកពាក់សម្ពត់​​​​​​​​​​​​បត់ និងអាយសដៃខ្លី នេះគឺជាសម្លៀកបំពាក់ឯកសណ្ឋានអ្នកបម្រើនៅក្នុងផ្ទះនេះ។ ក៏ដូចគ្នា នាងក៏ត្រូវបួងសក់ដោយដង្កៀបឡើងផងដែរ។ ជាអកុសល នាងតូចនួងមិនត្រូវបានចាត់ទុកនិងមើលថែជាកូនស្រីរបស់គ្រូម្ចាស់ផ្ទះនោះទេ ផ្ទុយទៅវិញ ពួកគេចាត់ទុកនាងដូចជាអ្នកបម្រើម្នាក់តែប៉ុណ្ណោះ ហើយមិនសូវមាននរណាមករវល់ជាមួយនាងនោះទេ ព្រោះម្នាក់ៗសុទ្ធតែរវល់។ ប៉ុន្តែទោះជាយ៉ាងណា នួងក៏ស៊ាំទៅហើយក្នុងជីវិតតូចទាបបែបនេះ ហើយនាងក៏មិនខ្វល់ប៉ុន្តែដែរ។ យ៉ាងច្រើនណាស់ នាងនឹងរស់នៅទីនេះតែ២ឆ្នាំប៉ុណ្ណោះ នៅពេលដែលនាងគ្រប់អាយុ១៨ឆ្នាំ នាងនឹងទៅនៅជាមួយ លោកប៉ាចិញ្ចឹមរបស់នាងវិញហើយ។ នួងសម្របខ្លួនគ្រប់យ៉ាង ដើម្បីក្តីសង្ឃឹមមួយរបស់នាង គឺនាងនឹងទៅនៅជាមួយជេកសិនវិញ គាត់គឺជាគ្រួសារតែមួយរបស់នាង។ ពេលដែលអ៊ំចាន់រៀបចំរួចហើយ គាត់ក៏ប្រើឲ្យនាងលើកម្តងមួយថាសទៅតាមបន្ទប់របស់លោកប្រុសនិងអ្នកនាង។ ថាសដំបូងបង្អស់ គឺត្រូវទៅ លោកប្រុសធំ សែម សុគន្ធពិសិដ្ឋ កូនប្រុសទីមួយរបស់លោកឧកញ្ញ៉ាមុនគេ។ នួងកាន់ថាសអាហារដើរឡើងកាំជណ្តើរទាំងមិនពេញចិត្ត ព្រោះគេមិនសូវចូលចិត្តបុរសម្នាក់នោះប៉ុន្មានទេ។ ហេតុអីក៏ពួកគេមិនចេះក្រោកពីព្រឹកមកញ៉ាំអាហារខ្លួនឯងទៅ? ហេតុអីក៏ចាំបាច់ឲ្យគេយកទៅឲ្យ? កើតមកជាកូនអ្នកមានខ្ជិលបានស្រេចតែចិត្តបែបនេះមែនទេ? សំនួរដដែលៗលោតចុះលោតឡើងពេញខួរក្បាលរបស់នួង។ ប៉ុន្តែ ដើម្បីធ្វើជាក្មេងល្អ គេត្រូវបង្ខំខ្លួនឯងឲ្យរៀនញញឹម និងនិយាយស្តីគោរពម្ចាស់ផ្ទះតាមដែលអ៊ំចាន់បានបង្រៀន។ 

ពេលទៅដល់មុខបន្ទប់ នួងព្យាយាមប្រាប់ខ្លួនឯងកុំឲ្យភ័យ ហើយទើបដាច់ចិត្តគោះទ្វារ ...តុកៗៗ... ប៉ុន្តែគ្មាននរណាបើកទ្វារឲ្យសោះ។ នួងខឹងចិត្តក៏ទះទៅលើទ្វារខ្លាំងៗហើយស្រែក៖ " លោកប្រុសធំ! អាហារពេលព្រឹក!" ប៉ុន្តែនៅតែគ្មាននរណាមកបើកទ្វារឲ្យគេនោះឡើយ។ នួងចាប់គន្លឹះទ្វារបើក ក៏ឃើញថាទ្វារមិនបានចាក់គន្លឹះនោះទេ ទើបគេរុញទ្វារចូលទៅ។ ពេលដែលបើកទ្វារចូលទៅដល់ ទើបគេបានដឹងថា ហេតុអ្វីបានជាស្រែកហៅឮៗបែបនេះហើយ នៅតែគេមិនឮដូច្នេះ បើបន្ទប់ធំនោះធំយ៉ាងហ្នឹង! ទំហំបន្ទប់របស់គេគឺធំជាងកន្លែងដេករួមនៅមណ្ឌលកុមារកំព្រា៣ដងឯណោះ! ហើយធំស្ទើរតែប៉ុនផ្ទះរបស់ឪពុកចិញ្ចឹមរបស់នាងទៅហើយ។ ដោយសារតែគេមានម្លឹងៗ ទើបបានជាគេមិនខ្វល់អ្វីសោះ។ សម្ភារៈរៀបចំបន្ទប់សុទ្ធតែជារបស់មានតម្លៃ នួងកំពុងឆ្ងល់ថា តើនេះគឺជាបន្ទប់គេង ឬក៏ជាបន្ទប់ទទួលភ្ញៀវឲ្យប្រាកដទៅ? នាងតូចនៅរ៉េរ៉មួយកន្លែងមិនដឹងថាត្រូវយកអាហារទៅទុកនៅកន្លែងណានោះទេ នាងក្រឡេកមើលឆ្វេងស្តាំចុះឡើង ឃើញថាមិនមាននរណានោះទេ។ ហេតុអ្វី? តែវាក៏ល្អដែរ ព្រោះនាងក៏មិនសូវចង់ជួបមុខលោកប្រុសធំម្នាក់នោះប៉ុន្មានដែរ។ នួងក្រឡេកទៅឃើញតុមួយនៅក្បែរបង្អួច គេក៏ដើរសម្តៅដើម្បីយកថាសអាហារទៅទុកនៅទីនោះ ប៉ុន្តែគ្រាន់តែដើរពីទ្វារទៅកាន់បង្អួចនោះក៏ជិតហត់ដែរ ព្រោះវាឆ្ងាយពេក។ ទំហំបន្ទប់របស់គេនេះ!

ស្របពេលជាមួយគ្នា ពិសិដ្ឋ ដែលកំពុងដេកត្រាំនៅក្នុងអាងទឹកដែលមានសុទ្ធស្រទាប់ផ្កាកុលាបសារ៉ូមថែរក្សាស្បែក និងក្លិនដ៏ក្រអូបពីឱសថឬសឈើបុរាណដែលដាក់តាំងនៅទីនោះ ធ្វើឲ្យលោកប្រុសធំសម្រាលអស់ទាំងកង្វល់។ គេទាញយកស្រាក្រហមដែលដាក់នៅក្បែរមកក្រេប។ បន្ទប់ទឹករបស់គេក៏មិនចាញ់បន្ទប់គេប៉ុន្មានដែរ គឺមានទំហំធំនិងតុបតែងដោយគ្រឿងសង្ហារឹមទំនើបៗនិងមានតម្លៃ។ ពិសិដ្ឋ ផ្តេកខ្លួនទៅក្រោយ គេទាញយកនាឡិការដាំពេជ្រដែលដាក់នៅជិតនោះមកមើល។ «ថ្ងៃនេះមានការប្រជុំផង! ហឺម» បុរសដកដង្ហើមវែងចេញ បិទភ្នែកបន្តិច ហើយក៏ងើបចេញទៅ។ គេទាញយកតែកន្សែងមួយមករុំព័ទ្ធចង្កេះ ហើយដើរចេញទៅខាងក្រៅ។ ជាចៃដន្យអ្វី ពេលដែលគេបិទទ្វារវិញ វាក៏គៀបជាប់ជាយកន្សែងហើយបុរសក៏ដើរចេញទៅទាំងស្រាត។ គេមិនបានចាប់អារម្មណ៍ឡើយរួចដើរសម្តៅទៅកាន់ទូរសម្លៀកបំពាក់ដែលនៅក្បែរបង្អួចនោះ ដែលនៅមិនឆ្ងាយប៉ុន្មានពីអ្នកបម្រើដែលកំពុងរៀបចំអាហារ។ នួងរៀបចំអាហារទុកដាក់រួចហើយ គេសប្បាយចិត្តណាស់ ព្រោះនេះជាលើកទីមួយហើយដែលគេធ្វើការបានសម្រេចដោយមិនមានបញ្ហា។ នារីកាន់យកថាស ហើយបែរចេញទៅទាំងញញឹម ... ស្រាប់តែឃើញលោកប្រុសធំ!! នួងភាំងនិយាយមិនចេញ បើកភ្នែកធំៗសម្លឹងមើលទៅបុរស រូបរាងរបស់គេសង្ហារខ្លាំងណាស់! គេស្ទើរភ្លេចទៅហើយថាគួរប្រតិកម្មតបយ៉ាងម៉េច បើមនុស្សស្រីឃើញមនុស្សប្រុសខ្លួនទទេបែបនេះ? តែនេះជាលើកទីមួយហើយដែលគេឃើញអង្គជាតិរបស់បុរសផ្ទាល់បែបនេះ ប៉ុន្តែ... ខួរក្បាលដ៏មានសំណួរច្របូកច្របល់របស់នួង... ពិសិដ្ឋ ដែលកំពុងរើសយកអាវសមី ពីមួយទៅមួយ ដូចមិនត្រូវចិត្តព្រោះគេមានជម្រើសច្រើនពេក។​ ទូខោអាវរបស់គេមានប្រវែងជិត៤ម៉ែត្រ មានអាវសមីជាច្រើនពណ៌ព្យួរតម្រៀបគ្នាមិនម្ខាងទៀតបត់យ៉ាងស្អាតដាក់តាមថតៗ ចំណែកឯខាងក្រោមជាខោសាច់ក្រណាត់ផ្សេងៗព្យួរ និងបត់ដាក់ម្ខាងៗ។ បងប្អូនរបស់គេមានខោអាវពាក់គ្រប់មុខគ្រប់ម៉ូតមិនចេះខ្វះ។គេរើសបានអាវមួយដែលត្រូវចិត្ត ហើយក៏បែរវាមើលទាំងពេញចិត្ត តែក៏ក្រលេកភ្នែកឃើញនួងឈរទ្រឹងស្ងៀមដូចរូបចម្លាក់សម្លឹងមកគេ។ នរៈសម្លឹងទៅនាងទាំងឆ្ងល់ ហើយសួរ៖ " អ្ហេ៎ ម៉េចក៏ឈរមើលមកខ្ញុំបែបនេះ? មិនទៅធ្វើការទេអ្ហេស៎?" ។ នួងឮសម្លេងបុរស ភ្ញាក់ខ្លួនដឹងសតិវិញ សម្លឹងមើលទៅមុខគេ សម្លេងសម្រែករបស់នាងក៏លាន់ឡើង «អ្ហាស៎...» នាងតូចនួងទម្លាក់ថាសចោលហើយយកដៃបិទភ្នែកទៅវិញ ទាំងស្រែកសួរផង ៖" ហេតុអីក៏លោកប្រុសស្រាតអញ្ចឹង?"។ ចំណែកឯលោកប្រុសធំ សែម សុគន្ធពិសិដ្ឋ វិញ ពេលដែលបានដឹងថាខ្លួនរបស់គេនៅទទេរស្អាតបែបនេះបុរសក៏ស្រែកភ្ញាក់ផ្អើលដូចគ្នា «អ្ហាស៎!» នរៈក៏ប្រញ៉ាប់យកអាវដែលខ្លួនរើសនោះ មកបិតបាំងកេរ្តិ៍ខ្មាសរបស់ខ្លួន។ បុរសម្លឹងមើលទៅទ្វារបន្ទប់ទឹកក៏ឃើញកន្សែងរបស់គេកំពុងតែជាប់នៅទ្វារបិតជិតនោះ។ នរៈក៏ប្រញាប់រើយកខោមួយមកស្លៀក ហើយរត់ត្រេចូលបន្ទប់ទឹកវិញបាត់ទៅ។ ពិសិដ្ឋស្លៀកខោរួចហើយ ក៏បើកទ្វារមកអើតមើលនួង នាងនៅតែឈរមួយកន្លែងខ្ទប់ភ្នែកដដែល។ ដំបូងគិតថាខ្មាស ព្រោះមិនដែលមាននរណាឃើញខ្លួនគេបែបនេះទេ តែពេលឃើញនួងមានប្រតិកម្មបែបនោះគេមានអារម្មណ៍ អ្នកដែលខ្មាសជាងគេគឺក្មេងស្រីម្នាក់នេះទៅវិញទេ ហើយលាន់មាត់ម្នាក់ឯង៖ " កូនក្មេងចេះអៀនដែរ?"។ ពិសិដ្ឋ ក៏ធ្វើជាស្រែកប្រាប់នួង៖ " ហាមលួចមើលណា៎ ខ្ញុំផ្លាស់ខោអាវមិនទាន់ហើយទេ!"។ ឯនាងតូចវិញមិនហ៊ានរើឡើយ នៅនៅស្ងៀមដៃខ្ទប់ភ្នែកសង្ខាងហើយតប៖ " ឲ្យលឿនៗបានទេ?"។ ពិសិដ្ឋ ដើរចេញមកក្រៅក្នុងសម្លៀកបំពាក់គឺខោខ្លីមួយប៉ុណ្ណោះ។ នរៈដើរទៅចំពោះមុខនួង ហើយនិយាយ៖ " បើកភ្នែកបានហើយ!"។ តែនួងមិនបានជឿគេទេ ហើយក៏នៅតែបិទភ្នែក។ ប៉ុន្តែគេមានអារម្មណ៍ថា សម្លេងបុរសកាន់តែគៀកជិតទៅៗ រហូតមកដល់គុម្ពត្រចៀករបស់គេ៖ " បើកភ្នែកបានហើយ..." នាងតូចនួងបើកភ្នែកមើលតាមប្រឡោះដៃក៏ឃើញវង់ភ័ក្ត្របុរសនៅជិតគេបង្កើយ។ នាងភ្ញាក់ថយជើងទៅក្រោយហើយក៏ត្រូវជម្ពប់ជើងដួលម្នាក់តែក៏ត្រូវបុរសចាប់ចង្កេះនាងជាប់ ហើយពួកគេក៏ដួលទៅលើគ្រែជាមួយគ្នា។ នាងតូចនួងនៅក្រោមរង្វង់ដៃរបស់បុរស ភ្នែកទល់ភ្នែក ក្បាលទល់ក្បាល កែវភ្នែករបស់បុរសមានពន្លឺសម្លឹងមើលមកវង់ភ័ក្ត្រនាងតូច បបូរមាត់របស់គេ….។ សម្លឹងចូលទៅកែវភ្នែករបស់នារី ម្រាមដៃរបស់បុរសលើកមកប៉ះមុខរបស់នាងទាំងមិនបានគិតទុក។ អារម្មណ៍ដែលទទួលមកពេលដែលប៉ះលើស្បែកមុខរបស់នាង វាទន់ជាងសំឡី និងម៉ដ្ឋជាងម្សៅទៅទៀត។ កែវភ្នែករបស់នាងសម្លឹងមើលទៅគេយ៉ាងគួរឲ្យអាណិត គេមិនដឹងថាតើនាងកំពុងមានអារម្មណ៍យ៉ាងណានោះទេ តែចំពោះបុរសវិញ គេងប់ងល់និងរូបភាពដែលគេកំពុងមើលឃើញនេះណាស់ គេស្ទើរតែភ្លេចទៅហើយថាគេកំពុងតែសង្កត់លើនាង ។ ឯនាងតូចបើថ្វីត្បិដថាគេក៏ពេញចិត្តនិងប្រុសស្អាតម្នាក់នេះខ្លះដែរក៏ដោយ ក៏ប៉ុន្តែ គេមិនទាន់រួចរាល់សម្រាប់ហេតុការណ៍បែបនេះទេ។ នារីក៏សម្លឹងឃើញកញ្ចឹងករបស់គេ ហើយក៏ងើបក្បាលទៅខាំជាប់កញ្ចឹងកខាងឆ្វេងរបស់គេ។ «អូយ! ហេតុអីបានជានាងខាំខ្ញុំបែបនេះ? លែងខ្ញុំទៅ!» ពិសិដ្ឋស្រែកបា្រប់ទៅនួង តែនាងមិនព្រមលែងទេ​ព្រោះខ្លាចថា នឹងត្រូវបុរសធ្វើបាបវិញ ដូច្នេះហើយជម្រើសដែលល្អគឺត្រូវតស៊ូដល់ទីបំផុត។ ករបស់ពិសិដ្ឋឈឺផ្សាយ៉ាងខ្លាំង ព្រោះត្រូវនាងខាំជាប់មិនលែង រហូតដល់ចេញឈាម៖ "នាងបិសាចជញ្ជក់ឈាម! លែងខ្ញុំទៅ!" បុរសស្រែកទាំងការឈឺចាប់ តែវាមិនរង្គើអីដល់ក្មេងស្រីម្នាក់នេះឡើយ​នាងនៅតែខាំជាប់មិនលែង។ ការឈឺចាប់របស់គេ ក៏ធ្វើឲ្យគេនឹកឃើញដល់នារីម្នាក់ដែលនៅក្នុងសុបិន នាងតែងតែចូលចិត្តមើលឃើញគេអត់ទ្រាំនិងការឈឺចាប់ ហើយក៏ចូលចិត្តធ្វើទារុណ្ឌកម្មលើគេដូចគ្នា។ ពិសិដ្ឋ នឹកទៅដល់រឿងនោះ គេក៏លែងស្រែក ហើយមានអារម្មណ៍ថាមនុស្សស្រីដ៏អាថ៌កំបាំងដែលតែងតែចូលមកក្នុងសុបិនគេ ហើយនិងនួងគឺដូចជាមនុស្សតែមួយគ្រាន់តែម្នាក់មានអាយុច្រើនជាងនិងការតុបតែងខ្លួនខុសប្លែកជាងតែប៉ុណ្ណោះ ប៉ុន្តែឥទ្ធិពលកម្លាំងចិត្តរបស់ពួកគេគឺធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនខ្លាចដូចគ្នា។ ពិសិដ្ឋ ក៏អត់ទ្រាំនិងការឈឺចាប់ដែលនួងកំពុងខាំនោះ ដូចជាពេលដែលគេតែងតែអត់ទ្រាំនិងការឈឺចាប់ដែលគេទទួលបាននៅក្នុងសុបិនអញ្ចឹង មិនថាការខាំ ការវាយ ការខ្ញាំ ឬទារុណ្ឌកម្មបែបណានោះទេ នាងជាមនុស្សម្នាក់ដែលគេតាមស្វែងរក ហើយគ្រប់ការឈឺចាប់ទាំងឡាយ គេក៏ព្រមទទួលយក។ ស្នាមរបួសដែលនៅកបុរស ពីក្រហម ប្រែទៅជាដាច់រលាត់ចេញឈាម ហើយនួងក៏បានស្គាល់រសជាតិដ៏ឆ្អាបនៃឈាមមនុស្សក្នុងគ្រានោះ។ 

ក្នុងចិត្តរបស់នាងជ្រួលច្របល់ ហេតុអ្វីក៏បុរសម្នាក់នេះមិនតបត មិនស្រែកឱ្យនាងទៀតអញ្ចឹង? ហេតុអីបានជាគេទ្រាំនិងការឈឺចាប់ដែលនាងកំពុងតែខាំគេអញ្ចឹង? ប៉ុន្តែយ៉ាងណា នាងមិន ព្រមឲ្យនរណាធ្វើបាបនាងបានឡើយ នាងតូចនួងក៏បន្ថែមកម្លាំងខាំទៅលើបុរសកាន់តែខ្លាំង រហូតដល់បុរសទប់ទឹកភ្នែកនៃការឈឺចាប់មិនបាន។ ទោះជាយ៉ាងណា គេនៅតែមិនតបតនិងនាង ផ្ទុយទៅវិញ គេបែរជាពេញចិត្តនិងការឈឺចាប់មួយនេះ រង្វង់ដៃរបស់បុរសក៏លូកមកឱបនាងមកផ្អឹបនិងករបស់គេ ប្រៀបដូចជាត្រៀមខ្លួនរួចរាល់ជានិច្ចបើទោះបីជានាងចង់បឺតយកឈាមគេចេញអស់ពីរាងកាយក៏បាន។ រង្វង់ដៃដ៏កក់ក្តៅ ប្តូរជាមួយនិងការឈឺចាប់មួយ។ អ្នកទាំងពីរនៅតែបន្តបែបនេះ រហូតដល់នួងភ្លេចខ្លួនបានលេបយកឈាមបុរសចូលទៅក្នុងពោះគេដូចជាសត្វសាហាវបានធ្វើទៅហើយ «ហេតុអីក៏បែបនេះ? ហេតុអីក៏គេមិនតបតបែបនេះ?» នាងតូចនួងគិតក្នុងចិត្តទាំងមានអារម្មណ៍ភ័យខ្លាចថានឹងត្រូវបុរសតបតមកវិញ តែក្នុងពេលជាមួយគ្នានេះដែរ គេបែរជាពេញចិត្តនូវការឱបមួយនេះទៅវិញ បើទោះបីវាជាការឈឺចាប់ ហើយសម្លេងយំរបស់បុរសបន្លឺឡើងខ្សឹបខ្សួលនៅជិតត្រចៀកគេក៏ដោយ ក៏នាងមិនគិតចង់បញ្ឈប់វាដែរ។ បបូរមាត់របស់នាងប្រឡាក់ទៅដោយឈាមពណ៌ក្រហមឆ្អៅដែលហូរចេញពីកញ្ចឹងករបស់បុរស ចេញពីស្បែកម៉ដ្ឋរលោងរនិងមានពន្លឺរបស់គេ។ ពេលនេះអ្វីវាហួសពេលទៅហើយ នាងបានធ្វើឲ្យគេចេញឈាមហើយ តើគេនៅទុកនាងទៀតដែរឬទេ? លទ្ធផលទៅជាយ៉ាងណាគ្មាននរណាដឹងឡើយថា លោកប្រុសធំកូនសេដ្ឋីម្នាក់នេះនឹងចាត់ការយ៉ាងណាចំពោះអ្នកបម្រើចំណូលថ្មីម្នាក់នេះដែលហ៊ានខាំកគេឲ្យចេញឈាមបែបនេះ។ តែបើអ្វីៗហួសពេលទៅហើយ គេក៏មិនចង់បាត់បង់វាដោយឥតប្រយោជន៍ដែរ! នារីក៏ជញ្ជក់ឈាមដែលកំពុងហូរចេញមកពីកបុរសចូលទៅក្នុងមាត់របស់នាងនិងលេបវាដូចជាលេបទឹក ប៉ុន្តែកាន់តែលេបវា នាងកាន់តែចូលចិត្តវា ហើយកាន់តែគ្រប់គ្រងខ្លួនឯងមិនបាន។ ការឈឺចាប់កើនឡើងកាន់តែខ្លាំងទៅៗ ពិសិដ្ឋក៏លើកនួងឱ្យអង្គុយឡើងជាមួយគេ ហើយឱបនាងយ៉ាងជាប់បណ្តាលឲ្យនាងបឺតជញ្ជក់ឈាមគេតាមតែចិត្ត។ ដៃរបស់នារីឱបខ្នងរបស់គេយ៉ាងណែនរហូតធ្វើឲ្យស្បែកពណ៌លឿងថ្លារបស់បុរសស្នាមឡើងក្រហមពេញខ្នងទៅហើយ។ ទឹកភ្នែករបស់ពិសិដ្ឋស្រក់ចុះមកជាមួយនិងការឈឺចាប់ ប៉ុន្តែលាយដោយអារម្មណ៍រីករាយនៅពេលដែលគេបានឱបនួង។ វាហាក់បីដូចជា សុបិនចម្លែក​និងមនុស្សស្រីម្នាក់ដែលនៅក្នុងសុបិនរបស់គេ គឺជាការពិត។ ខ្យល់ដង្ហើមរបស់បុរសដកផិតផើយៗ នៅពេលដែលនួងជញ្ជក់យកឈាមគេម្តងៗ វាជាអារម្មណ៍ត្រេកត្រអាលមួយ ប៉ុន្តែត្រឹមតែការឈឺចាប់ដែលបានមកដែលគេមិនធ្លាប់ទទួលបាន។ ស្បែករបស់បុរសបែកញើសចេញមកតាមចង្វាក់បេះដូងដែលលោតញាប់របស់គេ។ ពេលនេះ នួងក៏ភ្ញាក់ខ្លួនចេញពីការងប់ងល់នោះវិញហើយ «តើខ្ញុំកំពុងតែធ្វើអី? ហេតុក៏ខ្ញុំធ្វើបែបនេះដាក់គេទៅវិញ?» ក្នុងចិត្តរបស់នាងជ្រួលច្របល់ឡើង នារីភ្លាមៗនោះក៏ប្រញាប់រើបម្រាស់ចេញពីរង្វង់ដៃបុរស បបូរមាត់របស់នាងសុទ្ធតែឈាមប្រឡាក់ស្រម៉ាម។ " ឲ្យខ្ញុំសុំទោសលោកប្រុស ខ្ញុំគ្មានចេតនាទេ!" នារីពោលទាំងទឺកភ្នែក ពេលដែលឃើញសភាពរបស់បុរស គេកំពុងយំ ហើយកញ្ចឹងករបស់គេវិញមានឈាមហូរជាបន្តបន្ទាប់។ នាងតូចដែលកំពុងនៅក្រោមបុរស សម្លឹងទៅទាំងមិនគួរឲ្យជឿភ្នែកខ្លួនឯងថាបានធ្វើអ្វីដាក់បុរសម្នាក់នេះខ្លះ។ ពិសិដ្ឋ សម្លឹងទៅនាងតូចដែលកំពុងស្រងល់ដូចជាកូនមាន់នៅពីក្រោមរង្វង់ដៃគេ។ នាងដូចជាកូនឆ្មាមួយដែលច្រឡំខាំម្ចាស់ខ្លួនឯងដោយអចេតនា ហើយពេលដឹងថាម្ចាស់ឈឺក៏ព្យាយាមមកលួងវិញអញ្ចឹង។ បុរសញញឹម ហើយគិតថា «អ្នកទាំងពីរពិតជាដូចគ្នាណាស់! កែវភ្នែកដែលគ្មានកំហុសនោះតែងតែលេចចេញឡើងក្រោយពេលដែលសាងកំហុសរួចហើយ! គឺជានាងពិតមែន!»។ ម្រាមដៃរបស់លោកប្រុសធំ ហុចទៅជូតឈាមដែលប្រឡាក់នៅលើបបូរមាត់របស់នាងតូច ហើយយកមកលិធខ្លួនឯង។ នាងបានឲ្យការឈឺចាប់ដល់គេក្នុងពេលតែមួយដែលនាងបានឲ្យភាពសុខស្រួលដល់គេ។ បុរសស្រដី៖ " នាងបិសាចជញ្ជក់ឈាម! តើឈាមខ្ញុំនេះឆ្ងាញ់ណាស់មែនទេ?"។ នួងគ្រវីក្បាលទឺកភ្នែកហូរមិនទាន់បាត់ស្នាម៖ " អត់ទេ! ខ្ញុំគ្រាន់តែគ្មានជម្រើស ហើយធ្វើវាដើម្បីការពារខ្លួនប៉ុណ្ណោះ! ឱ្យខ្ញុំសុំទោសលោកប្រុស!"។ ឃើញសភាពគួរឲ្យអាណិតរបស់នាងតូចម្នាក់នេះហើយ បុរសក៏មិនដាច់ចិត្តខឹងនាងដែរ គេក៏ងើបដើរចេញទៅ។ ចំណែកឯនួងវិញ សម្លឹងមើលទៅបុរសពីក្រោយ មើលឃើញថាខ្នងរបស់បុរសសុទ្ធតែស្នាមម្រាមដៃរបស់នាង។

ពិសិដ្ឋ យកក្រដាសមកជូតឈាមដែលកំពុងតែហូរមក។ ភ្លាមៗនោះ នាងតូចនួងក៏ដើរមកពីមុខគេ មានទាំងកាន់ថ្នាំ និងបង់បិតដំបៅមកជាមួយផង។ កែវភ្នែកខ្មៅៗគួរឲ្យអាណិតរបស់នាងបង្ហាញឡើង ធ្វើឲ្យបុរសពិបាកក្នុងការឆ្លើយបដិសេធមែនទែន។ ពិតមែនហើយ! បើគេពុំបានចង់លេងសើចនឹងនាងទេ នោះក៏ប្រហែលជាគ្មានរឿងនោះកើតឡើងដែរ។

 នាងតូចនួងក៏រុំរបួសនិងលាបថ្នាំឲ្យលោកប្រុសធំ នាងពិតជាស្តាយក្រោយនូវអ្វីដែលនាងបានធ្វើ តែបុរសបែរជាមិនប្រកាន់ខឹងនិងនាងទៅវិញ។ ក្រោយពីរុំរបួសឲ្យលោកប្រុសធំរួចហើយ នាងតូចនួងក៏ទៅធ្វើកិច្ចការរបស់នាងបន្តទៀត ប៉ុន្តែមាត់របស់នាងនៅធំក្លិនឈាមរបស់បុរសនៅឡើយទេ។ 

នាងតូចនួងយកដៃស្ទាបមាត់ពេលដែលនាងចេញមកក្រៅវិញ។ «នួង! ហេតុអីបានជាឯងធ្វើរឿងឆ្កួតៗមិនចេះគិតបែបនេះ នួង? នេះថ្ងៃចូលធ្វើការដំបូងឯងធ្វើខ្លួនដូចជាឆ្កែ ខាំម្ចាស់ផ្ទះបែបនេះមែនទេ?» នាងតូចរអ៊ូម្នាក់ឯងនៅមុខបន្ទប់ ខ្នងផ្អែកទៅនឹងទ្វារ។ នាងនឹកឃើញទៅដល់សកម្មភាពដែលនាងឱបគេ ហើយខាំកគេជាប់ បឺតជញ្ជក់ឈាមរបស់គេដូចជាបិសាច។ នាងតូចទះមុខខ្លួនឯងផាច់ ទាំងក្នុងចិត្តចង់តែបោកក្បាលឱ្យស្លាប់ភ្លាមៗទេ ដើម្បីកុំឲ្យគេដឹងថានាងបានធ្វើអ្វីខ្លះ។ «ហេតុអីទៅនួង? ហេតុអីទៅ? ហេតុអីបានជាឯងអាក្រក់ម្ល៉េះ? ពិតជាគួរឲ្យខ្មាស ម្តងនេះមិនដឹងត្រូវយកមុខទៅទុកនៅឯណាទេ!» នារីយកដៃខ្ទប់មុខ។ តាំងពីកើតមក គេធ្លាប់តែស្រមៃម្នាក់ឯង ពីឈុតឆាកវាយគ្នាផ្សេងៗដែលគេអាចធ្វើបានដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ តែមានតិចតួចណាស់ដែលគេបានធ្វើសកម្មភាពនិមួយព្រោះរឿងហេតុពិត វាកើតឡើងមិនដូចការស្រមៃរបស់នាងទេ។ ប៉ុន្តែលើកនេះ នាងក៏ក្លាហានហ៊ានបញ្ចេញសកម្មភាពមកតាមការគិតភ្លាមៗរបស់នាង។ ហើយលទ្ធផល... គឺនាងបានខាំលោកប្រុសធំ​ រហូតមានសភាពដល់ថ្នាក់នេះ ប៉ុន្តែគេនៅតែមិនខឹងនិងនាងទៅវិញ។

ចំណែកឯពិសិដ្ឋវិញ គេដឹងខ្លួនច្បាស់ណាស់ ថា បើគ្រាន់តែលាបថ្នាំនិងទប់ឈាមមិនអោយហូរចេញមក នោះមិនអាចជួយអ្វីបាននោះទេ។ មនុស្សខាំមានគ្រោះថ្នាក់ជាងឆ្កែឬឆ្មាខាំទៅទៀត! ប៉ុន្តែដើម្បីជៀសវាងមានបញ្ហាដល់នួង ក្មេងស្រីដែលមិនដឹងខ្យល់អីម្នាក់នោះ គេក៏មិនអាចអោយនរណាដឹងដូចគ្នា មានតែសម្លាញ់របស់គេប៉ុណ្ណោះ! 

«ស៊ីវីល័យ! មកយកយើងទៅពេទ្យបន្តិចមក!» ពិសិដ្ឋ ខលទៅមិត្តសម្លាញ់របស់គេដើម្បីសុំជំនួយ។

"Young Master! Breakfast!"

"Breakfast for the master must be delivered to his room! Ugh, why is everyone in this house so lazy? They won't even come downstairs to eat by themselves. They wait until someone brings it to them!" Nuong muttered to herself while Aunt Chan, the house cook, was preparing trays of breakfast for Nuong to carry upstairs to the masters' rooms.

Nuong wore a neatly folded skirt and short-sleeved blouse — the uniform of the housemaids here. Her hair was tied up neatly as required. Unfortunately, Nuong was never regarded or treated as a daughter of the household. Instead, she was seen and treated merely as a servant. Nobody really paid much attention to her — everyone was always busy. Still, Nuong had gotten used to this humble and lonely life. It didn't really bother her anymore. After all, she only had to endure this for two more years — when she turned eighteen, she would return to live with her adoptive father.

Nuong adapted herself to everything, holding onto one hope — that one day, she would be with Jake again. He was the only family she had left.

Once Aunt Chan finished preparing the breakfast trays, she handed them to Nuong one by one to take to the rooms of the masters and mistresses. The first tray was for the eldest son, Sam Sokunthearith, the firstborn of the prominent Oknha family. Nuong reluctantly carried the tray upstairs, annoyed at the thought of serving him. She didn't like this man very much. Why couldn't he wake up early and eat on his own? Why wait to be served like royalty?

As usual, these questions bounced around her head. But to be a good girl, she reminded herself to smile and speak politely to the master, just as Aunt Chan had taught her.

When she arrived at the door, Nuong told herself not to be scared. She knocked gently, "Tok tok tok…" But no one opened. Irritated, she knocked harder and shouted, "Young Master! Breakfast!" Still, no response.

Nuong noticed the door was unlocked, so she pushed it open and walked in. The room was enormous — no wonder her calls weren't heard! His room was three times bigger than the shared dorm at the orphanage. It was as big as her adoptive father's whole house.

Everything was luxurious — she wondered if this was really a bedroom or a royal guest room. Not seeing anyone around, she decided to place the breakfast tray near the window, where a table stood. Just walking from the door to the window made her tired because the room was so huge.

Meanwhile, Sokunthearith was soaking in a luxurious rose-petal bath filled with herbal oils and soothing fragrances. He reached for a glass of red wine and relaxed, fully immersed in the peaceful morning.

His bathroom was just as large and extravagantly decorated as his bedroom. He leaned back, glanced at his diamond-encrusted watch, and sighed, "Ugh, there's a meeting today too…" He closed his eyes for a moment, then got up and wrapped a towel around his waist, heading out.

But as fate would have it, the towel got caught in the bathroom door, and he unknowingly walked out completely naked.

He strode across the room toward his massive wardrobe, not far from where Nuong was setting the tray on the table. She had just finished her task and smiled proudly at having completed it without issue — when suddenly she turned and saw the Young Master, stark naked!

Nuong was stunned, eyes wide, frozen in place. The man was incredibly handsome, but this was the first time she had ever seen a naked man in person.

Sokunthearith was casually choosing a shirt, unaware of her presence. He finally noticed her standing there like a statue, staring, and asked, "Eh? Why are you just standing there staring at me? Don't you have work to do?"

Snapping back to reality, Nuong screamed, "Why are you naked!?" and dropped the tray, covering her eyes.

Realizing his situation, Sokunthearith also yelped and quickly grabbed the shirt he had chosen to cover himself. He glanced back and saw the towel stuck in the door. Hurriedly, he threw on some shorts and ran back into the bathroom.

Once dressed, he opened the door again and saw Nuong still standing there, eyes tightly shut, covering her face.

At first, he felt embarrassed. No one had ever seen him like this before. But seeing her so flustered, he couldn't help chuckling and muttered, "A little girl like her knows how to be modest too, huh?"

He teasingly said, "No peeking! I'm not fully dressed yet!"

Nuong, still covering her eyes, replied, "Can you hurry up, please?!"

Now wearing only shorts, Sokunthearith walked up close and said, "You can open your eyes now."

Nuong didn't believe him and kept her eyes closed. He leaned close and whispered softly by her ear, "You can open them now…"

Peeking through her fingers, she saw his face right up close. Startled, she stumbled backward and tripped — but he caught her by the waist, and they both fell onto the bed.

Trapped under his arms, their eyes locked. His hand moved instinctively to touch her face. Her skin was softer than cotton, smoother than powder. He didn't know what she was feeling — but to him, she looked so vulnerable, so precious.

Caught in the moment, he nearly forgot that he was hovering over her.

Nuong, flustered but still defensive, bit his shoulder in panic.

"Ow! Why are you biting me?! Let go!" he cried.

But she didn't let go, too scared he'd do something to her. Her bite drew blood.

"You little vampire! Let go!" he shouted, but she clung on tightly, still terrified.

More Chapters