WebNovels

Chapter 2 - នាយម៉ា

(ជំនួញលើកទី១)

ក្រោយពីការនិយាយគ្នាហើយ សម្ផស្ស ក៏សម្រេចចិត្តជួយនាង។ នាងបាននាំនួងទៅកន្លែងមួយ ដែលជាអគារដែលគេបោះបង់ចោល ហើយនៅម្តុំនោះ គឺជាសំណង់អនាធិប្យតេយ្យមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីមណ្ឌលដែលនួងស្នាក់នៅ។ នៅទីនោះ មានសំណង់អគារជាច្រើនដែលត្រូវគេវាយចោល ឯខ្លះទៀតក៏សាងសង់ទុកចោល គ្រប់ទីកន្លែងមានសំរាមនិងថង់ប្លាស្ទីកហោះរប៉ាត់រប៉ាយ ក្លិនឆ្អេះ ឆ្អាបសាយភាយពេញ។ នៅទីនោះ ក៏មានផ្ទះប្រជាពលរដ្ឋមួយចំនួន នាំគ្នាយកតង់ ថង់ប្លាស្ទីក និងសម្រាមកែច្នៃមួយចំនួន មកបិតបាំងធ្វើជាផ្ទះដើម្បីរស់នៅ។ ក្មេងៗនៅទីនោះស្លៀកសម្លៀកបំពាក់ចាស់ៗ ដាក់រហែករញ៉េរញ៉ៃគ្រាន់តែបិតបាំងឲ្យជិតៗខ្លួនប៉ុណ្ណោះ។ ភាគច្រើន ការប្រកបរបរសម្រាប់ប្រជាជនដែលនៅទីនេះ គឺដើររើសសម្រាម និងទិញអេតចាយ ហើយមានខ្លះទៀតជាស្រីលក់ខ្លួន និងប្រព្រឹត្តការងារខុសច្បាប់នានា។ មនុស្សគ្រប់គ្នាព្យាយាមរស់ទៅតាមសមាអាជីវរបស់គេ។ ចំណែកឯនួងវិញ កាលដែលបានឃើញបែបនេះហើយ នាងក៏មានអំណរគុណក្នុងជីវិតនាងខ្លះ ដែលនាងមិនត្រូវបានធ្លាក់ក្នុងសភាពវេទនាបែបនេះ ផ្ទុយទៅវិញ ទោះបីជានៅក្នុងមណ្ឌលនាងត្រូវបានប្រើឲ្យធ្វើការនានា ប៉ុន្តែនាងមានកន្លែងគេស្រួលបួល និងមានផ្ទះសម្រាប់ជ្រកពេលមេឃភ្លៀង និងមានអាហារហូបចុក៣ពេលជារៀងរាល់ថ្ងៃ។ សម្ផស្ស សួរបញ្ជាក់ទៅនួងថា​ ៖ " តើឯងពិតជាចង់ធ្វើមែន?"។ នួងងក់ក្បាលហើយឆ្លើយ៖ " ចាស! មិនយ៉ាងណា ខ្ញុំគ្មានជម្រើសទេ!"។ ថាហើយអ្នកទាំងពីរក៏បន្តដើរទៅខាងមុខទៀត រហូតឃើញសំណងអាគារមួយដែលគេបានទុកចោលជាច្រើនឆ្នាំ មានស្លែរដុះព័ទ្ធពេញពណ៌បៃតងក្រម៉ៃ ហើយមានកម្ពស់ជាច្រើនជាន់ជាមួយនិងស្នាមប្រេះបាក់បែកស្ទើរគ្រប់ទីកន្លែងនៃអាគារ។ នៅក្នុងសំណង់អគារនោះ មានសភាពងងឹត តែក៏ឃើញថាមានតង់ និងកន្ទេលជាកន្លែងស្នាក់នៅ។ នាងតូចក្រឡេកទៅក៏ឃើញថា មានមនុស្សជុំគ្នាជាក្រុមៗតាមបន្ទប់និមួយៗ អ្នកខ្លះកំពុងផឹកស្រាស្រែកច្រៀងហ៊ោរសប្បាយ និងអ្នកខ្លះទៀតកំបុងជក់បង្ហុយផ្សែងបារី និងសេពគ្រឿងញៀន មានទាំងមនុស្សស្រីនិងមនុស្សប្រុសនៅជុំគ្នា ដើរទៅដល់ជាន់ទីពីរ ក៏ឃើញមានមនុស្សកំពុងលេងល្បែងចាក់ហ៊ោសប្បាយនៅកណ្តាលវាល។ នួង ទោះបីជាក្លាហានយ៉ាងណាកាលដែលចូលមកដល់សម្បុកខ្លាទៅហើយ ក៏ព្រឺរក្បាលដែរ។ នាងតូចនួងចាប់កាន់ដៃសម្ផស្សជាប់ដោយមិនដឹងខ្លួន នាងព្យាយាមប្រាប់ខ្លួនឯងកុំឲ្យភ័យ តែតើអ្នកណាអាចឃាត់បាន? ទោះយ៉ាងណា... " ឯងកុំខ្លាចអី! យើងស្គាល់បងម៉ា ពួកគេមិនហ៊ានប៉ះពាល់យើងទេ" សម្ផស្សនិយាយ។ ពួកគេដើររហូតដល់ជាន់ទី៣។ ផ្ទុយទៅវិញ នៅជាន់នេះបែរជាមានការរៀបចំយ៉ាងស្រស់ស្អាតដូចជាផ្ទះដែលមានមនុស្សនៅអញ្ចឹង។ នារីទាំងពីរដើរឆ្លងកាត់ហើយក៏ប្រាប់បុរសពីរនាក់ដែលឈរយាមផ្លូវឡើងទៅនោះ ពីធុរកិច្ចរបស់ខ្លួនមកទីនេះ មិនយូរប៉ុន្មានពួកគេក៏ត្រូវបានអនុញ្ញាតឲ្យចូលទៅខាងក្នុងក្រោយពីបុរសម្នាក់បានខលទៅសួរមេគេហើយ។ នៅបន្ទប់ខាងក្នុងមានតាំងសម្ភារៈស្អាតៗនិងមានតម្លៃ នៅក្លោងទ្វារចូលមកមានរូបសំណាក់របស់ទេវតាជនជាតិចិន ឆ្លាក់ដោយឈើគ្រញូងខ្មៅរលោងស្រិលពីរនាក់អមសង្ខាងទ្វារ។ ចំណែកឯជញ្ជាំងត្រូវបានរៀបចំនិងបិតដោយឥដ្ឋការ៉ូពណ៌សយ៉ាងស្អាត ហើយពិដានខាងលើក៏រៀបចំនិងដាក់អំពូលពណ៌ពងមាន់ចាំងពន្លឺមកផ្លេកៗ ឯតុទូរនិងគ្រឿងសង្ហារឹមនានាសុទ្ធតែជាវត្ថុបុរាណមានអាយុកាលរាប់សិបឆ្នាំតម្លៃមិនក្រោមទីផ្សារ។ ពេលចូលទៅដល់ច្រកទ្វារមួយទៀត យើងឃើញថា មានបុរសម្នាក់កំពុងអង្គុយគងទាក់ខ្លានៅលើកៅអៅសាឡុងធ្នាក់ដៃមួយសម្លឹងមើលមកផ្លូវចូលទាំងកែវភ្នែកមុតស្រួច។ គេមានចង្កាស្រួច កែវភ្នែកមុតដូចសត្វឥន្ទ្រី ច្រមុះស្រួចអន្លែមជាមួយនឹងចិញ្ចើមក្រាស់ខ្មឹក បបូរមាត់ស្តើង និងមានពុកមាត់តិចៗយ៉ាងសិចស៊ី។ វ៉ូវ។ បុរសសម្លឹងមើលទៅនារីទាំងពីរ បបូរមាត់ក្របួចឡើងញញឹមទៅកាន់អ្នកទាំងពីរយ៉ាងស្រស់សង្ហារ។ គេគឺជាបងធំនៅទីនេះ ហើយរហ័សនាមរបស់គេ គឺ «នាយម៉ា»។ នៅក្នុងសម្លៀកបំពាក់អាវធំវាលទ្រូង បង្ហាញចេញពីសាច់ដុំដ៏គួរឲ្យស្រក់ទឹកមាត់របស់គេ នរណាឃើញហើយក៏ទប់អារម្មណ៍មិនសរសើរពីរូបកាយដ៏សង្ហាររបស់គេមិនបានដែរ។ សម្លឹងមើលទៅរបស់ដែលស្អាតៗ នរណាក៏ចង់មើលឲ្យយូរដែរ។ ក៏ប៉ុន្តែមិនមែនមនុស្សទាំងអស់សុទ្ធតែពេញចិត្តឲ្យយើងសម្លឹងមើលគេនោះទេ។ 

នាយម៉ាសួរទៅសម្ផស្សដោយសម្លេងធ្ងន់និងអង់អាចរបស់គេជាបុរសដែលមានអំណាច៖ " មានការអីអូនសម្លាញ់? នាំទំនិញថ្មីឲ្យបងមែនទេ?"។ គ្រាន់តែឮពាក្យនេះភ្លាម នួងញ័រដើមទ្រូងអស់បេះដូងលោតញាប់រន្ថាន់ព្រោះភាពភិតភ័យនិងស្មានមិនត្រូវស្ថានការណ៍ថានឹងកើតហេតុការណ៍អ្វីបន្ទាប់នោះទេ ។ក៏ប៉ុន្តែភ្លាមៗនោះកម្លាំងចិត្តរបស់នាងមិនដឹងមកពីណា ឬក៏វាជានិស្ស័យរបស់នាងដែលមិនចេះខ្លាចគេបែបនេះ?

«ខ្ញុំមិនមែនទំនិញទេ លោកពូ!» នួងឆ្លើយក្នុងសម្លេងមុះមុត ទាំងមិនពេញចិត្ត។ សម្ផស្ស ដឹងថានួងក្មេងដែលនិយាយអ្វីមិនចេះគិតនិងត្រង់ ប៉ុន្តែការដែលនិយាយអ្វីតាមតែចិត្តខ្លួនឯងគិតបែបនេះ តើវាមិនគ្រោះថ្នាក់ពេកទេអ្ហេស៎? ឃើញបែបនេះហើយនាងក៏ប្រញាប់និយាយកាត់៖​ " គឺអញ្ចេះទេ បងម៉ា! គឺនាងចង់មកសុំការងារធ្វើ..." ដល់ត្រឹមនេះនាងរាងបង្អង់បន្តិច ព្រោះការងារកន្លែងបែបនេះ តើមានអីល្អទៅ? មកសុំការងារពីបងធំម្នាក់ តើវាមិនកំប្លែងពេកទេអ្ហី? តែទោះជាយ៉ាងណា នេះជាវិធីតែមួយគត់ដែលពួកគេគិតឃើញក្នុងពេលនោះ។ នាយម៉ា សម្លឹងទៅទាំងចងចិញ្ចើម ប្រហែលជាក្នុងចិត្តគេកំពុងគិតថា តើខ្ញុំចាស់ប៉ុណ្ណាទៅ បានជាត្រូវហៅពូបែបនេះ? ខ្ញុំនៅសង្ហារសោះ!

នាយម៉ា៖ " រាងល្អិតបែបនេះ ធ្វើការងារអីបានទៅ?"

នួងរកនិយាយតបតែត្រូវសម្ផស្សឃាត់ ហើយនាងក៏ដើរចូលទៅជិតបុរសរួចដាក់បង្គុយនៅក្បែរនោះ។ នួងមិនដែលឃើញសម្ផស្សធ្វើបែបនេះពីមុនមកទេ! តើពួកគេត្រូវជាអ្វីនឹងគ្នា ម៉េចបានជាចាប់ដៃចាប់ជើងស្និទ្ធស្នាលគ្នាស្អិតរមួតម្ល៉េះ? ក្មេងមិនទាន់គ្រប់អាយុនៅទីនេះ មិនចេះមើលទេឬអី?!

សម្ផស្ស៖ " បងម៉ា! ក្រែងកាលពីមុនបងប្រាប់អូនថា បងចង់សកសឹកនឹងអ្នកដែលហ៊ានប្តឹងប៉ូលីសឲ្យចាប់បងមែនទេ? តើនេះមិនមែនឱកាសល្អសម្រាប់បងទេ? "

នាយម៉ា គិតបន្តិច រួចក៏យល់ថាល្អ។ បើគេអាចប្រើក្មេងស្រីម្នាក់នេះជាឧបករណ៍ ហើយចាប់យកមនុស្សព្រហើននោះ។ អាចនឹងមានឱកាសសងសឹកបានហើយ។ បុរសក៏យល់ព្រមទទួលយកនួងឲ្យទៅធ្វើកិច្ចការមួយនោះសម្រាប់គេ។ ប៉ុន្តែ... «បើកិច្ចការនេះមិនបានសម្រេច កុំថាឡើយលុយដប់លាន! សូម្បីតែជីវិតនាងមិនអាចរក្សាបានដែរ» នេះជាពាក្យគំរាមរបស់គេ មុនពេលដែលគេដើរចេញទៅ។

(ចាប់ផ្តើមជំនួញ)

នៅថ្ងៃបន្ទាប់ នួងក៏លួចចេញពីមណ្ឌលតាំងពីព្រឹកដើម្បីទៅជួបសម្ផស្ស និងធ្វើកិច្ចការដែលពួកគេបានសន្យាគ្នា។ ដោយនួងគឺគ្រាន់តែជាកូនអុកមួយសម្រាប់នាយម៉ាប្រើឲ្យធ្វើតាមបញ្ជាគេតែប៉ុណ្ណោះ។ ស្រាប់តែនៅតាមផ្លូវកំពុងដើរ គេបានឮសម្លេងសម្រឹបជើងដើរតាមពីក្រោយគេរន្ថាប់។ នាងតូចនួងទទួលញាណដឹង គេក៏ប្រយ័ត្នខ្លួន រហូតដល់ផ្លូវបំបែកមួយនាងក៏ទៅពួននៅម្ខាងហើយលបចាំស្ទាក់វាយអ្នកដែលដើរតាមពីក្រោយនាងនោះ។ ស្រាប់តែ...«កុំអីបង! គឺខ្ញុំទេ!» ក្មេងប្រុសពីរនាក់អាយុប្រហែល៦ឆ្នាំ និង ដប់ពីរឆ្នាំ លើកដៃឡើងសង្ខាងសម្លឹងទៅនួង។

នួងឧទាន៖ «រ៉ាវីត! រ៉ាវីន! ហេតុអីក៏ឯងមិនទីនេះ?»

រ៉ាវីត មានអាយុ១២ឆ្នាំ ជាក្មេងដែលត្រូវជាបងប្រុសរបស់ប្អូនឈ្មោះ រ៉ាវីន អាយុ៦ឆ្នាំ ពួកគេត្រូវឪពុកម្តាយលែងលះគ្នា ហើយយកកូនមកចោលនៅមណ្ឌលកុមារកំព្រាព្រោះគ្មានថវិការគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូន។ ក្មេងៗក្រោយពីអស់ភ័យហើយ ហើយឆ្លើយតបទៅនួងវិញ។ ក្មេងប្រុសជាបងនិយាយ៖ " ខ្ញុំឃើញមីចែឯងដើរចេញមកតែម្នាក់ឯង ទើបពួកខ្ញុំមកតាម។"

ក្មេងបន្ទាប់ក៏ឧទាន៖ " ត្រូវហើយ ចែនួង! ហេតុអីបានជាចែឯងងើបមកទាំងព្រលឹមស្រាងៗបែបនេះ? រាល់ដងដេកស្ពឹកសឹងអីហ្នឹង! ចេញមកងងឹតអញ្ចឹងចែឯងមិនខ្លាចទេ?"

នួង៖ " បងមិនខ្លាចទេ! ចុះហេតុអីបានជាពួកឯងតាមមកដែរអញ្ចឹង? ម៉េចមិនប្រាប់បង!"

ក្មេងប្រុសធំ៖ " បើខ្ញុំប្រាប់មីចែឯង មីចែឯងឱ្យខ្ញុំមកដែរ!"

ទោះមិនមែនបងប្អូនបង្កើត តែចរិតដូចគ្នាណាស់! ក្មេងប្រុសនេះក៏មាត់ដាចមិនណយដែរ។ នួង សម្លឹងទៅក្មេងប្រុសទាំងពីរ ហើយគ្រវីក្បាល «គ្មានគ្រូបារអាចារ្យណា ប្រដៅព្រះអង្គបានឡើយ!» នួងឧទានទាំងសើចតិចៗ។ តែក្នុងពេលគ្រោះថ្នាក់បែបនេះ​ ពួកគេមានពេលលេងសើចជាបងប្អូនបែបនេះបានដែរហ្អេស? សម្លេងសម្រឹបជើងមនុស្សក៏ដើរមកពីក្រោយនាង។ នួងដឹងថាពួកគេបានមកដល់ហើយ នាងភិតភ័យខ្លាចថាក្មេងៗនឹងត្រូវជាប់ពាក់ព័ន្ធនឹងរឿងអំពើអាក្រក់បែបនេះដែរ នាងឈរបាំងពីរមុខក្មេងៗទាំងពីរឱ្យនៅពីក្រោយនាង ព្រោះមេឃក៏នៅងងឹតដែរ ប្រហែលពួកគេមើលមិនឃើញឡើយ ម្យ៉ាងពួកគេឈប់និយាយគ្នាចំកន្លែងវាលទៀត។ នាយម៉ា និងកូនចៅពីរនាក់ដើរមក។ នាយម៉ាស្លៀកពាក់យ៉ាងហំហានដូចទៅកាន់ពីធីជប់លាងអញ្ចឹង មានទាំងបូរក អាវធំមានអាវសមីពណ៌សពីក្នុង និងភ្លីសក់វែកយ៉ាងស្អាត ហើយសម្ផស្សជាស្រីស្អាតដើរមកពីក្រោយ។ កម្លោះបងធំឃើញនួងធ្វើទឹកមុខស្លន់ស្លោរបែបនេះក៏ឆ្ងល់ ហើយពិនិត្យមើលជុំវិញានាង។ នោះគេក៏ឃើញថា មិនមែនមាននាងតែម្នាក់ឯងទេ គឺមានក្មេងៗថែមពីរនាក់ទៀត។

នាយម៉ាសួរទៅទាំងញញឹម ពន្លឺពិលដែលអង្គរក្សគេបញ្ចាំងមក បង្ហាញឲ្យឃើញមុខក៏ស្រស់សង្ហាររបស់គេ៖ " ថែមបុគ្គលិកឲ្យខ្ញុំមែនទេ? នាងតូច!"

នួងដឹងខ្លួនថាបុរសចាប់បានថាមានក្មេងមកជាមួយ នារីក៏បែរទៅអង្វរគេវិញ៖ " លោកពូ! ខ្ញុំសុំនាំប្អូនៗទៅផ្ទះវិញសិន ចាំខ្ញុំទៅតាមក្រោយ"

នាយម៉ាតបទៅទាំងហ្មត់ចត់៖ " មិនបានទេ! ពេលវេលាបានកំណត់រួចហើយ គ្មានការពន្យាពេលទេ!"

នួងអែរអង់មិនដឹងថាត្រូវរកវិធីយ៉ាងណាដើម្បីជួយឲ្យក្មេងៗកុំឲ្យមកពាក់ព័ន្ធនិងរឿងដែលគេកំពុងតែធ្វើ។ សម្ផស្សដែលឈរនៅក្បែរនោះក៏ជួយនិយាយ៖ " បើអញ្ចឹង ចាំខ្ញុំជូនពួកគេទៅផ្ទះក៏បានដែរ។ នួង ទុកពួកគេឲ្យបងមើលចុះ"។

នាយម៉ាក៏ប្រកែកភ្លាម៖ " មិនឲ្យអ្នកណាទៅណាទាំងអស់។ " បុរសសម្លឹងទៅក្មេងៗទាំងពីរ " ក្មេងទាំងពីរនាក់នេះក៏ត្រូវទៅជាមួយនឹងយើងដែរ!"

នួង៖ " អ្ហាស៎?!!"

សម្ផស្ស៖ " អ្ហាស៎?!!"

 " កុំយកក្មេងៗមកពាក់ព័ន្ធណាស៎!!!" នួងតបទាំងសម្លេងខ្លាំងៗព្រោះគេមិនអាចឈរឱបដៃមើលក្មេងៗដែលគេស្រលាញ់ត្រូវនរណាធ្វើបាបនោះទេ។

កាយវិការរបស់នួងហាក់ដូចមិនមានភាពគួរសមស្គាល់ធំស្គាល់តូចសោះ! ទើបធ្វើឲ្យនាយអង្គរក្សដែលឈរនៅក្បែរនោះក្តៅចិត្តជំនួស «យិះ នាងក្មេងមិនស្គាល់ទាបខ្ពស់! ឲ្យយើងប្រដៅនាងឯងម្តង!» ហត្ថាដ៏ធ្វន់យឹករបស់បុរសនោះទោរទៅទះកំផ្លៀងនួង នាងតូចព្យាយាមគេចមុខទាំងដឹងថាមិនអាចឈ្នះ... តែហត្ថាមួយទៀតក៏រាមកចាប់ជាប់។ នាយម៉ា សម្លឹងទៅកូនចៅរបស់គេហើយសម្លុតទៅគេថា ៖ " គ្មានបញ្ជាពីយើង ឯងហ៊ានធ្វើអ្វីស្រេចចិត្តឯងបែបនេះហ្អេស៎?"។ នរៈ ក៏គ្រវាសដៃរបស់គេចេញ ហើយបែរមកនិយាយជាមួយនួងវិញច្បាស់ច្បែង៖ " ឈប់តវ៉ា។ ចូលទៅក្នុងឡានទៅ! នាងដឹងខ្លួនឯងច្បាស់ហើយថាស្ថានភាពរបស់នាងពេលនេះយ៉ាងណា។ បើមិនចង់ខូចការទេ ធ្វើតាមបញ្ជាខ្ញុំ ហើយស្តាប់បង្គាប់...!"។

រថយន្តពីរគ្រឿងបរសំចតនៅក្បែររបស់ផ្ទះវីឡាភូមិគ្រឹស្តដ៏ធំមួយ។ ត្រឹមមើលពីក្រៅរបងក៏អាចដឹងថា នេះមិនមែនជាផ្ទះមនុស្សធម្មតាឡើយ គ្រាន់តែផ្ទៃក្រឡារបងផ្ទះនេះ ស្មើនិងស្រែរាប់ហិចតាទៅហើយ ចំណែកម៉ូតរចនាប្លង់ផ្ទះរបស់គេវិញ លេចរូបរាងឡើងនៅកណ្តាលផ្ទៃក្រឡាដ៏ធំនេះ ដូចជារាជវាំងមួយទៅហើយ ទាំងស្រស់ស្អាត ទាំងធំស្កឹមស្កៃ នាងតូចនួងគិតមិនដល់ថាគេកំពុងតែលេងជាមួយនរណានោះទេ។ នួងនិងក្មេងប្រុសក៏ត្រូវបញ្ជាឲ្យបន្លំខ្លួនជាមនុស្សផ្សេងដែលត្រូវជាក្មេងស្រីម្នាក់ផ្សេងទៀត រៀននៅថ្នាក់វិទ្យាល័យម្នាក់ ឈ្មោះ កន្យាណ ជាមិត្តភក្តិរបស់មនុស្សជាគោលដៅរបស់គេ។ ពីដំបូងឡើយ នួងគិតថា គោលដៅរបស់នាយម៉ានោះជាមនុស្សប្រុស តែនៅពេលដែលដឹងថាគេជាមនុស្សស្រីធ្វើឲ្យនាងរារែក មិនចង់ធ្វើវាឡើយ។ តែទោះយ៉ាងណា...

សម្លេងកន្តឹងក៏រោទិ៍ឡើង... ទឹងៗ...។ មួយសន្ទុះក្រោយមក ក៏មានបុរសចំណាស់ម្នាក់មកបើកទ្វារឲ្យ។ បុរសចំណាស់ក៏សួរទៅក្មេងៗទាំងបីនាក់នោះ៖ " នាងតូច! ហើយមកពីណា ហើយមករកអីដែរ?"

នួង៖ " ខ្ញុំ... ខ្ញុំឈ្មោះ កល្យាណ ជាមិត្តរួចថ្នាក់របស់ ដាលីស។ ដាលីស គេខ្ចីសៀវភៅកិច្ចការរបស់ខ្ញុំ ទើបខ្ញុំ...​ មកសុំវិញ"។ នាងតូចនួងបែរសម្លឹងទៅបុរសចំណាស់នោះទាំងទឹកមុខគួរឲ្យអាណិត " អ៊ំជួយទៅប្រាប់គាត់ផងបានទេ? ហើយប្រាប់គាត់ផងថាខ្ញុំមានរឿងចង់និយាយជាមួយ"

បុរសចំណាស់៖ " ហេតុអីក៏ក្មួយមិនចូលក្នុងមក! "

នួងប្រកែកភ្លាម៖ " អូ អត់ទេៗ! ខ្ញុំប្រញាប់ទៅវិញ! ខ្ញុំមិនអាចនៅយូរបានទេ"

បុរសចំណាស់៖ " អញ្ចឹងបាន! ចាំអ៊ំទៅប្រាប់អ្នកនាងតូចឲ្យ!"។ ថាហើយគាត់ក៏ដើរចូលទៅក្នុងផ្ទះហើយខ្ទប់ទ្វាររបងវិញ។ មួយសន្ទុះក្រោយមក ក្មេងស្រីជំទង់ដ៏ស្រស់ស្អាតម្នាក់មានសក់វែងប្រាងស្មាកាត់សក់សេះពីមុខ កែវភ្នែកធំៗ សម្បុរសដូចបណ្តូលចេក ក្នុងវ័យប្រហាក់ប្រហែលនិងនួង ក៏ចេញមកទាំងញញឹមសប្បាយចិត្ត។ តែនៅពេលដែលជួបនួង គេបែរជាប្រែទឹកមុខ។ នារីក៏សួរទៅកាន់នួង៖ «តើឯងជាអ្នកណា? ហើយឯណាកល្យាណ?»។ នារី បែរសម្លឹងមើលជុំវិញក៏ពុំឃើញមិត្តភក្តិខ្លួន គេក៏បែរមកសួរនួងម្តងទៀត៖ «តើពួកយើងធ្លាប់ស្គាល់គ្នាដែរអ្ហេស៎?»។ មិនទាន់និយាយអស់ពាក្យផង ស្រាប់តែមានមនុស្សមកខ្ទប់មាត់គេជាមួយនិងកន្សែងដែលមានដាក់ថ្នាំសន្តំជាមួយ ធ្វើឲ្យនាងតូចរបស់យើងទ្រាំនឹងឥទ្ធិពលថ្នាំមិនបានក៏សន្លប់បាត់បង់ស្មារតីបាត់ទៅ។

(បងប្អូនត្រកូល សែម)

ក្រោយពីបានចំណាត់ខ្មាំងហើយ​ ក្រុមនាយម៉ាក៏នាំគ្នាឡើងឡាន។ នួង និង ក្មេងៗ ឡើងជិះឡានមួយផ្សេងជាមួយនិងគ្នារបស់នាយម៉ាម្នាក់។ មិនយូរប៉ុន្មានស្រាប់តែមានឡានស៊េរីទំនើបពីរគ្រឿងបើកដេញតាមពីរក្រោយ ឡានរបស់នាយម៉ានិងនួង។ មិនខុសទេ! នោះគឺជាបងប្រុសរបស់នារីជនរងគ្រោះទាំងពីរនាក់ ហើយនិង អ្នកបើកឡានផ្ទះនោះ។ វាមិនងាយទេ ក្នុងការចាប់យកកូនខ្លាចេញពីសម្បុកដោយមិនរលឹកមេខ្លានោះ។ ឡានទាំងបួនជិះកៀកប្រកិតប្រដេញគ្នាយ៉ាងលឿនស្លេវ ហើយក៏មានឡានប៉ូលីសបើកមកតាមក្រោយទៀត។ នាយម៉ា ក៏ឲ្យកូនចៅជិះពង្វាងផ្លូវ ចង្រៃយក៍អី! ឡានដែលនួងជិះក៏ស្រាប់តែមករលត់នៅពាក់កណ្តាលផ្លូវ។ ដូច្នេះពួកគេក៏នាំគ្នាចុះពីលើឡានហើយរត់គេចតាមកម្លាំងរៀងៗខ្លួន។ ចំណែកឯក្មេងៗវិញ គេរត់ទៅមុខមិនរួចក៏ដួលតាមផ្លូវ ឯនួងរត់ហួសដល់ណាណីបាត់។ នារីក៏បែរក្រោយហើយបំរុងនឹងរត់ទៅជួយប្អូនវិញ ស្រាប់តែឡានស៊េរីទំនើបមួយគ្រឿងឈប់នៅក្បែរនោះ ហើយលើកក្មេងប្រុសតូចដាក់លើឡានបាត់ទៅ។ ចំណែកនួងវិញគេជិះរំលង តែនាងមិនបានភ្លេចទេ​ អារម្មណ៍នៃការសម្លក់ដូចជាចង់បំបែកព្រលឹងរបស់នាងទាំងរស់ពីសំណាក់មនុស្សដែលនៅក្នុងឡាននោះ។ នាងតូចនួង បារម្ភពីប្អូនគេរត់នៅកាន់ប្អូនប្រុសធំពូកែតមាត់ ហើយប្រាប់គេឲ្យឡើងជិះម៉ូតូឌុបទៅមណ្ឌលមុន ចំណែកគេ គេត្រូវទៅតាមឡាននោះ។ នួង ហៅម៉ូតូឌុបជិះតាមឡាននោះរហូត អស់ប៉ុន្មានអស់ចុះ។ សំខាន់ឲ្យតែប្អូនប្រុសរបស់គេមានសុវត្ថិភាព។ ឡានរបស់កូនអ្នកមានទាំងពីរនាក់បងប្អូនជិះតាមប្រកៀកគ្នារដឹកនឹងឡាននាយម៉ា ប៉ុន្តែដល់ផ្លូវមួយក៏បាត់ដាន។ បុរសជាបងខឹងយ៉ាងខ្លាំង ហើយស្រែកសម្លុតទៅក្មេងប្រុស រ៉ាវីន ដែលនៅក្នុងឡានជាមួយគេនោះ។ ព្រោះគេគិតថា ការសួរចម្លើយក្មេងប្រុសម្នាក់នេះ នឹងអាចដឹងពីចម្លើយខ្លះ៖ «ប្រាប់ភ្លាមមក! តើពួកឯងចាប់យកប្អូនស្រីរបស់យើងទៅឯណា?»។ ចំណែកឯងក្មេងកំសត់ឯណេះវិញ គេគិតតែយំ ព្រោះគេភ័យខ្លាច ហើយប៉ះចំសម្លេងសម្លុតបែបនេះទៀត គឺធ្វើឲ្យមានតែសម្លេងយំបន្ថែមប៉ុណ្ណោះ។ បុរសជាប្អូនក៏ស្រែកប្រាប់ទៅបងវិញ៖ «បងប្រុស! បើបងសម្លុតក្មេងបែបនេះ​ គេប្រាកដជាមិនអាចប្រាប់ចម្លើយពួកយើងបានទេ!»។ បុរសជាបងតបទាំងកំបុត៖ «បងមិនចេះនិយាយផ្អែមនោះទេ!»។

ពិសាល ជាប្អូនក៏ឈប់ឡានសិន។ ហើយក៏បែរទៅនិយាយជាមួយបង និងក្មេងប្រុស៖ " ប្អូនប្រុស! តើឯងដឹងទេថា ពួកគេនាំប្អូនស្រីរបស់បងទៅឯណា?"។ ក្មេងប្រុសដ៏កំសត់នោះយំរដឺតរដក ហើយព្យាយាមឆ្លើយទាំងដកចង្កាមាន់៖ " ខ្ញុំមិនដឹងទេ! ចែនួងមិនបានប្រាប់ពួកខ្ញុំទេ"។ ពិសាល ក៏សួរទាំងភ្ញាក់ផ្អើល៖​ " បងស្រីរបស់ឯងឈ្មោះនួងមែនទេ?"។ ពេលឃើញទឹកមុខរបស់ប្អូនប្រុសចម្លែកបែបនេះ ពិសិដ្ឋក៏សួរបកទៅប្អូនវិញ៖ " ឯងស្គាល់គេមែនទេ? ពិសាល?"។ ពិសាលមិនមាត់ ហើយទម្លាក់ទឹកមុខចុះហាក់ដូចជាកំពុងគិតអ្វីមួយតែនិយាយចេញមិនបាន។ ស្រាប់តែភ្លាមនោះ នួង ជិះម៉ូតូឌុបមកទាន់។ នារីប្រញាប់ឲ្យថ្លៃម៉ូតូហើយ រត់មកគោះទ្វារកញ្ចក់ឡាន «បើកទ្វារ! បើកទ្វារឲ្យខ្ញុំបន្តិចមក! លោកយកប្អូនខ្ញុំទៅណា?» នួង ស្រែកបណ្តើរគោះកញ្ចក់បណ្តើរ។ ពិសិដ្ឋដែលអង្គុយនៅកៅអីក្រោយខាងក្នុងកំពុងតែខឹងផង ស្រាប់តែឃើញនាងមេក្លោងមកបែបនេះ គេប្រញាប់រុញទ្វារឡានបើកចេញមួយទំហឹង ស្ទើរតែប៉ះត្រូវនួងទៅហើយបើកុំតែនាងថយក្រោយទាន់។​ បុរសដែលចុះពីលើរថយន្តស៊េរីទំនើបនោះគ្រងសម្លៀកបំពាក់ឈុតអាវក្រហ្ស៊េ(suit)ពណ៌ទឹកប៊ិច ក្រវ៉ាត់កខ្មៅ និងនាឡិកាដៃដាំពេជ្រពណ៌ទឹកប្រាក់យ៉ាងភ្លឺផ្លេក អាវសមីពណ៌សពីខាងក្នុងបង្ហាញយ៉ាងច្បាស់ពីដើមទ្រូងដ៏មាំនិងសាច់ដុំរបស់នរៈ កញ្ចឹងកដ៏ទាក់ទាញ... នួងស្ទើរតែភ្លឹកភ្លាំងទៅហើយ! លោកប្រុសធំ​ សែម សុគន្ធពិសិដ្ឋ បុរសអភិជនត្រកូលនាគដ៏ខ្ពង់ខ្ពស់ គ្រាន់តែឈរបង្ហាញរាងដ៏ខ្ពស់ស្រឡះជាង១ម៉ែត្រ៨០របស់គេ និងទឹកមុខដ៏សិចស៊ីជាបុរសពេញលក្ខណៈរបស់គេនោះ មិនដឹងថាបានឆក់យកបេះដូងគេអស់ប៉ុន្មាននាក់ហើយនោះទេ។ ចិញ្ចើមក្រាស់ ច្រមុះខ្ពស់ ចង្ការាងព្រែក ភ្នែកធំៗ ពុកមាត់កោរស្អាត ជើងសក់ក្រាស់ស្មើរ បបូរមាត់ព្រែកក្រពុំពេញទម្រង់ ... គ្រាន់តែក្រឡេកមួយខ្វាច់ក៏អាចដឹងទៅហើយពីភាពទាក់ទាញរបស់គេ ក៏ដូចគ្នានិងឋានៈក្នុងសង្គមរបស់គេ។ នួង នារីតូចកំពុងជួបគ្រោះអាសន្នរបស់យើង ឆ្លៀតមានពេលមួយភ្លែតដើម្បីមើលរបស់ស្អាតៗ។ តែបែរជាត្រូវអាក់ខានដោយសម្តីកំបុតខ្លាំងៗរបស់នរៈ «ប្អូនខ្ញុំនៅឯណា?» ពិសិដ្ឋចាប់អង្រួនស្មានួងដោយកំហឹង។ នាងតូចរបស់យើងបែរមានស្មារតីវិញមួយរំពេចពីការស្រមើលស្រមៃអន្លង់អន្លោចរបស់គេ។ តែនាងមិនដឹងថាគួរតបទៅបុរសវិញយ៉ាងម៉េចនោះទេ។ លោកប្រុសធំពិសិដ្ឋរឹងរឹតតែខឹង រួចក៏ប្រើពាក្យគម្រាមទៅនាង ៖ «ប្អូនប្រុសរបស់នាងនៅដៃខ្ញុំ! បើនាងមិនប្រាប់ថាពួកនាងយកប្អូនខ្ញុំទៅឯណាទេនោះ...!» ជាសភាវៈគតិ នាងតូចតបវិញមួយរំពេច៖ «កុំធ្វើអីប្អូនខ្ញុំ! ខ្ញុំជាអ្នកធ្វើ ចង់ធ្វើអីក៏ធ្វើចុះ តែដោះលែងក្មេងដែលគ្មានកំហុសទៅ»។ ពេលដែលនួងនិយាយបែបនេះ ពិសិដ្ឋរឹតតែពិបាកចិត្តព្រោះខ្លាចថា ក្មេងទាំងអស់នេះមិនអាចប្រាប់ការអ្វីដល់គេបានពីដំណឹងប្អូនស្រីគេ។ ក្មេងស្រីម្នាក់នេះ ពិតជារឹងរូសខ្លាំងមែនទែន។ បន្តិចក្រោយមកនួងក៏និយាយទាំងសំយុងមុខចុះ ៖ «ដំបូងឡើយខ្ញុំមិនដឹងថាជាមនុស្សស្រីនោះទេ! បើនាងត្រូវពួកគេចាប់បានមែននោះ... វានឹងមិនល្អសម្រាប់អនាគតនាងឡើយ» នារីបែរមើលទៅបុរស « ខ្ញុំនឹងជួយពួកលោកតាមរកនាងមកវិញ!»។ ពិសាលក៏បង្ហាញខ្លួនចេញ នាំយករូបរាងសង្ហារបែបយុវវ័យរបស់គេ​ជាមួយនិងអាវយឺត ខោខូវប៊យ ភ្នែកសម្បូរសាច់ជាមួយនិងឆ្អឹងភ្នែកខ្ពស់ចិញ្ចើមកោងចុងបន្តិច ច្រមុះខ្ទង់ខ្ពស់រាងស្លីម បបូរមាត់ក្រពុំពេញ រង្វង់មុខពងក្រពើ សាច់ថ្ពាល់ហៀរ មុខដូចជាកូនក្មេងរបស់គេ នរណាឃើញហើយក៏ខ្នាញ់ដែរ។ បុរសដើរចេញមកពីឡានហើយសម្លឹងទៅបងប្រុសរបស់ខ្លួនដែលកំពុងចាប់ស្មានារី សម្លក់ទៅស្ទើរតែស៊ីសាច់ហុតឈាមនាងទៅហើយ។ បងប្រុសបែរមើលមកប្អូនវិញ ពិសាលក៏ពោលទៅសួរនួងវិញដោយសម្លេងទន់ភ្លន់និងផ្អែមល្ហែមដដែល៖ «នួង! នាងដឹងកន្លែងពួកគេមែនទេ? តើនាងអាចនាំពួកខ្ញុំទៅបានទេ?»។ សំនួនរបស់បុរស​ មិនសង្ស័យអ្វីបន្តិចពីភាពទាក់ទើររបស់នាងថាមិនជួយគេនោះទេ។ ពិតមែនហើយ គឺនួងពិតជាយល់ព្រមជួយពួកគេតាមរក ដាលីស មកវិញមែន។ នារីក៏ឡើងឡានខាងមុខ ហើយនាំផ្លូវពួកគេទៅអគារដែលគេធ្លាប់ជួបជាមួយនាយម៉ានោះ។ ប៉ុន្តែនៅពេលដែលពួកគេទៅដល់នោះ មិនឃើញមានអ្នកណាឡើយ សូម្បីតែពួកអនាថាញៀនថ្នាំនៅទីនោះ។ នួងជ្រកមុខហើយស្រដីម្នាក់ឯង ៖ «ដូចដែលខ្ញុំគិតមិនខុសមែន! ពួកគេរៀបចំផែនការរួចអស់ហើយ»។ ពិសិដ្ឋឮដូច្នោះក៏បែរមកនិយាយជាមួយនាង ៖ «នាងប្រាប់ថានៅទីនេះ ហេតុអីក៏គ្មាននរណាម្នាក់នៅអញ្ចឹង? តើនាងកំពុងរៀបផែនការអីបោកពួកយើងមែនទេ?»។ សម្តីនេះធ្វើឲ្យនាងតូចអន់ចិត្តជាខ្លាំង។ មិនមែនអន់ចិត្តនឹងខ្លួនឯងនោះទេ តែគេអន់ចិត្តនឹងអ្នកនិយាយដែលគិតមិនដល់៖ «បើលោកជាពួកគេ តើលោកនឹងបន្សល់ដានទុកឲ្យគេតាមរកឃើញដែរទេ?» នារីបែរចេញហើយបន្ថែមពាក្យប៉ុន្មានម៉ាត់ ដែលធ្វើឲ្យបុរសស្ទើរតែឆេះដុំនិងពាក្យសម្តីឈ្លើយរបស់នាងទៅហើយ ៖«ពួកគេឆ្លាតជាងលោកឆ្ងាយណាស់!», ​​«នាង!»។ ចរិតឫកពាររបស់នួងដូចដែលបានរៀបរាប់ពីខាងដើម គឺនាងមិនចូលចិត្តមនុស្សដែលនាងគិតថាល្ងង់និងគ្មានហេតុផលឡើយ ហើយពេលនេះ នាងនៅតែមិនកែថែមទាំងថាឲ្យលោកប្រុសធំសែម សុគន្ធពិសិដ្ឋ កូនមហាសេដ្ឋីស្រុកខ្មែរថែមទៀតផងដោយមិនបង្អង់មាត់ទាល់តែសោះ ធ្វើឲ្យបុរសខឹងនិងនាងយ៉ាងខ្លាំង។ នារីបែរចេញទាំងព្រងើយកន្តើយ ហើយទៅនិយាយជាមួយពិសាលវិញ ៖ «បងប្រុស! ខ្ញុំដឹងថានរណាអាចជួយពួកយើងបាន!»។ នួងក៏បា្រប់ឲ្យពួកគេនាំនាងទៅកាន់មណ្ឌលកុមារកំព្រាវិញ ដើម្បីជួបជាមួយនឹងអ្នកគ្រូ។ 

(ការសម្រេចចិត្តខុស)

ពេលដែលអ្នកគ្រូបានដឹង គាត់ខឹងនឹងនួងជាខ្លាំងរហូតថ្នាក់វាយនាងមួយកំផ្លៀងយ៉ាងខ្លាំង ហើយស្រដីទាំងសម្លេងខឹងសម្បារលាយឡំនឹងទឹកភ្នែកធ្លាក់ចុះមក៖ «អ្នកគ្រូបង្រៀនឯងថាម៉េច នួង? ហេតុអីបានជាឯងទៅធ្វើរឿងថោកទាបបែបនេះ? អ្ហាស៎?!»។ នាងតូចនួងខ្ទប់មុខយំ នៅចំពោះមុខបុរសទាំងពីរ។ នារីស្រដីទៅកាន់អ្នកគ្រូវិញយ៉ាងសុភាពទាំងលន់តួអង្វរ ៖ «អ្នកគ្រូ ឲ្យខ្ញុំសុំទោស! តែខ្ញុំមិនអាចទ្រាំមើល ដាវី ស្លាប់បានទេ»។ អ្នកគ្រូ​​​ ៖ «អ្នកគ្រូប្រដៅឯងឲ្យទៅបំផ្លាញជីវិតអ្នកដទៃដើម្បីជួយជីវិតមនុស្សម្នាក់ផ្សេងទៀតមែនទេ? នួងអើយនួង! យើងធ្លាប់ប្រាប់ឯងហើយ ថាជីវិតមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃ។ ឯងមិនអាចដើម្បីតែការចង់បានផ្ទាល់ខ្លួន ទៅបំផ្លាញជីវិតអ្នកដទៃនោះទេ! បើឯងធ្វើបែបនេះ តើមានខុសអីនឹងមនុស្សអាក្រក់អស់ទាំងនោះទៅ?»។ ពិសាលឃើញបែបនោះ ក៏ចូលខ្លួនមកឃាត់ ហើយនិយាយ៖ «អ្នកគ្រូ! អ្វីដែលសំខាន់ក្នុងពេលនេះ គឺពួកយើងត្រូវជួយរកប្អូនស្រីរបស់ខ្ញុំឲ្យឃើញជាមុនសិន ហើយរឿងផ្សេង យើងចាំដោះស្រាយតាមក្រោយចុះ!»។ អ្នកគ្រូបានស្តាប់ហើយក៏យល់ស្របតាម ហើយឈប់រករឿងនួងបន្តទៅទៀត។ «ចាប់ពីថ្ងៃនេះទៅ ក្មេងម្នាក់នេះ មិនមែនជាក្មេងក្នុងមណ្ឌលរបស់ខ្ញុំទៀតទេ!» ពាក្យសម្តីនេះ ធ្វើឲ្យនួងភ្ញាក់ផ្អើលជាខ្លាំង។ តើអ្នកគ្រូដែលចិញ្ចឹមបីបាច់នាងតាំងតែពីតូចមក កំពុងតែដេញនាងចេញពីផ្ទះដែលនាងធំឡើងមែនទេ? នារីលុតជង្គង់ចុះ ហើយឱបជើងអ្នកគ្រូ ទាំងទឹកភ្នែកហូររហាម និយាយទាំងខ្សឹបខ្សួល៖ «អ្នកគ្រូ! អត់ទេ! ខ្ញុំគ្មាននរណាទៀតទេនៅក្នុងជីវិតរបស់ខ្ញុំក្រៅពីអ្នកគ្រូ! ហេតុអីបានជាអ្នកគ្រូដេញខ្ញុំចេញបែបនេះ? ក្រែងអ្នកគ្រូប្រាប់ថា ឪពុកម្តាយល្អ គឺតែងតែអត់ទោសឱ្យកូន ហើយស្រលាញ់កូន មិនថាកូននោះប្រព្រឹត្តអំពើបាបយ៉ាងណា មែនទេ?» នារីយំខ្សឹបខ្សួល « ខ្ញុំទើបតែធ្វើខុសម្តង តើអ្នកគ្រូមិនអាចលើកលែងទោសឲ្យខ្ញុំបានទេ? ក្រែងអ្នកគ្រូប្រាប់ថា ពួកយើងត្រូវលើកលែងទោសឲ្យបងប្អូនរបស់យើងប្រាំពីរប្រាំពីរដងមែនទេ? អ្នកគ្រូ!»។ មិនថានារីយំលន់ទួលយ៉ាងណា តែអ្នកគ្រូសុមាលី នាយិការមណ្ឌលនេះ នៅតែម៉ឺងម៉ាត់ផ្តាច់ការ ហើយនិយាយយ៉ាងលះៗចំពោះមុខមនុស្សទាំងអស់គ្នាថា ៖ « នួង! ក្មេងស្រីដែលប្រើត្រកូលជាមួយនឹងខ្ញុំ រតនៈ នួង បានប្រព្រឹត្តបទល្មើសដោយចូលដៃជាមួយជនពាល ចាប់ជម្រិតប្អូនស្រីរបស់លោកប្រុសត្រកូលសែម សុគន្ធ។ ចាប់ពីថ្ងៃនេះទៅ មណ្ឌលនេះនឹងត្រូវលុបឈ្មោះនាងចោល ហើយរាល់ទង្វើរបស់នាងទាំងអស់ យើងនឹងមិនដឹងឮទៀតឡើយ។» ថាហើយអ្នកគ្រូក៏ដើរចេញទៅដោយមិនអាឡោះអាល័យបន្តិចឡើយ។ ចំណែកឯនាងតូចរបស់យើងវិញ នៅអង្គុយយំមួយកន្លែងទីនោះ។ ពិសិដ្ឋ ឃើញបែបនោះក៏មានចិត្តអាណិតនាងដូចគ្នា ប៉ុន្តែពេលនេះ​ អ្វីដែលសំខាន់គឺត្រូវទៅជួយសង្គ្រោះប្អូនស្រីរបស់ខ្លួនសិន។ បុរសនិងប៉ូលីសក៏ប្រុងប្រៀបទៅតាមផែនទីនិងទីតាំងដែលអ្នកគ្រូបានផ្តល់ព័តមានឲ្យ។ លោកប្រុសធំពិសិដ្ឋចូលទៅក្នុងឡានដាក់បង្គុយមិនទាន់បាន២វិនាទីផង ស្រាប់តែទ្វារឡានម្ខាងទៀតបើកមកនាំទាំងក្មេងស្រីម្នាក់ចូលមកអង្គុយក្បែរនឹងគេផង។ បុរសកប់យោបលនឹងសួរទៅនាង រហូតដល់មួយសន្ទុះទើបគេស្រដី៖ «ហេតុអីក៏នាងមក...» បុរសរកពាក្យនិយាយមិនឃើញ ព្រោះគេមិនដែលជួបក្មេងស្រីដែលមិនខ្លាចនរណាបែបនេះ ហើយថែមទាំងហ៊ានឡើងឡានមកអង្គុយជាមួយគេទាំងមិនបានសួរនាំមួយម៉ាត់ថែមទៀតផង «មក...ធ្វើអី?»។ នួង បែរសម្លឹងទៅបុរសវិញ ហើយនិយាយម៉ឹតៗទាំងភ្នែកនៅក្រហមនៅឡើយ ៖ «ឲ្យខ្ញុំទៅៗ ទោះជាយ៉ាងណាខ្ញុំជាអ្នកទទួលកំហុស។ ថាមិនត្រូវខ្ញុំអាចទៅជួយរងគ្រាប់ជំនួសលោកបាន!»។ សម្តីរបស់នួងធ្វើឲ្យបុរសរកពាក្យអ្វីមកស្រដីមិនបាន។ តើក្មេងស្រីម្នាក់នេះឆ្កួតទេដឹង? ហេតុអីក៏ធ្វើអីល្ងីល្ងើរបែបនេះ? ឬក៏មកពីនាងខូចចិត្តរឿងដែលត្រូវដេញចេញពីមណ្ឌលទេដឹង? តែទោះជាយ៉ាងណា ពិសិដ្ឋ មិនអាចទ្រាំទ្រនឹងអត្តចរិតព្រងើយកន្តើយ សោះកក្រោះរបស់នាងបាននោះទេ ហើយក៏មិនចង់នាំរឿងដាក់ខ្លួនជាមួយក្មេងកំព្រាម្នាក់នេះដែរ។ «ចុះទៅ!! ខ្ញុំប្រាប់ឲ្យចុះ!» បុរសដេញនារីចេញ ប៉ុន្តែនាងមិនងាយចុះចាញ់ឡើយ គឺរឹងរឹតតែក្រាញ់ននៀលនៅទីនោះដដែល ដាក់កាន់កៅអីខាងមុខជាប់មិនព្រមលែងទៅណា ទោះបីពិសិដ្ឋច្រានគេ ប្រឡេះដៃគេចេញយ៉ាងណាក៏ដោយ។ «បើនាងនៅរឹងទទឹងបែបនេះ! ខ្ញុំនឹងឲ្យប៉ូលីសមកអូសនាងទៅ!» ពិសិដ្ឋ​គម្រាមនាង ព្រោះគិតថាក្មេងត្រឹមអាយុ១៥- ១៦ឆ្នាំបែបនេះ ឮតែពាក្យថាប៉ូលីសនោះក៏រអាបាត់ទៅហើយ។ ប៉ុន្តែមិនមែននួងឡើយ! នាងតូចនួងតបទៅវិញភ្លែតយ៉ាងចចេសរឹងរូស៖ «ក៏ល្អដែរ! ខ្ញុំក៏ចង់ដឹងថា តើជីវិតរស់នៅក្នុងគុកវាពិបាកប៉ុណ្ណា៎ បានជាមនុស្សគ្រប់គ្នាខ្លាចខ្លាំងម្ល៉េះ?»។ បើមាននរណាយកញញួរមកដំក្បាលនរៈបានពេលនេះ គឺវាមិនឈឺដូចពេលដែលត្រូវនិយាយជាមួយក្មេងដែលមិនចេះខ្លាចចាស់ទុំហើយរឹងទទឹងបែបនេះទេ។កំពុងតែឈ្លោះគ្នាយ៉ាងក្តៅគគុក ភ្លែកសម្លក់ស្ទើរតែចេញមកក្រៅ ដង្ហើមក្តៅគគុកព្រោះដុតរោលដោយកំហឹងទៅហើយពិសាលក៏ចូលមកដល់ល្មម ពេលឃើញនួងនៅក្នុងឡានបែបនេះ គេក៏ភ្ញាក់ផ្អើលដែរ តែមិនដល់ភ្ញាក់ផ្អើលពេលឃើញមុខពិសិដ្ឋនោះទេ។ ពិសាលមិនដែលឃើញបងគេបញ្ចេញអាការៈខឹងសម្បារតាមរយៈទឹកមុខខ្លាំងបែបនេះនោះទេ។ ដើម្បីពន្លត់ភ្លើងឲ្យទាន់ពេល នរៈក៏បញ្ឆេះឡានបើកចេញទៅដោយមិនបានសួរនាំអ្វីច្រើនទេ ថាអ្នកណាត្រូវចុះឬអ្នកណាត្រូវទៅទេ គឺដឹកទៅទាំងពីរតែម្តង។

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters